ភាគទី ៥៣ : ដើម្បីភាពរីករាយមិនខ្វល់ពីអ្នកដទៃឡើយ

418 23 8
                                    

"ហឹស! ឯងចង់មកជម្រះបញ្ជីនឹងយើងមែនទេ ?"។ ងាកមកមើលកន្លែងមួយទៀតនៅតាមដងវីថីនៃពេលរាត្រីនេះក៏មានរថយន្តទំនើបពីក្នុងឈប់ទល់មុខគ្នាហើយក្នុងនោះក៏រាងកាយសង្ហារបស់ ជីមីន ដែលឈរជ្រែងហោប៉ៅសម្លក់សម្លឹងបុរសម្នាក់ដែលកំពុងតែប្រើក្រសែភ្នែកពិឃាតហាក់ដូចជាចង់ហែក ជីមីន ដូចគ្នា។

ហើយដែលពេលនេះពួកគេត្រូវឈរទល់មុខគ្នានៅខណៈនេះគឺដោយសារតែនាយកំលោះ ជីមីន ដែលចេញមករំសាយអារម្មណ៍កើតទុក្ខក្រោយឈ្លោះគ្នាជាមួយនឹង ម៉ារៀ នោះក៏គិតថានឹងមកលំហែចិត្តខ្លះដែលរំពេចនោះក៏ស្រាប់តែមានរថយន្តដែលជិញតាមគេពីក្រោយមិនដឹងតាំងតែពីពេលណាហើយ ជីមីន ក៏សម្លឹងមើលគេតាមកញ្ចក់ឡានទើបនឹងច្បាស់ថានោះប្រាកដជា ខេវេន ដែរព្យាយាមតាមរករឿងគេជាមិនខានទើបពួកគេនាំគ្នាជិះមកកាន់កន្លែងស្ងាត់ដើម្បីដោះស្រាយបញ្ហា។

"ឆ្លាតតើ!! អញ្ចឹងបានជាអាចលួចស្រីរបស់អ្នកដទៃងាយៗចឹងណ៎ ជីមីន ខាវេនណូ ?"។ ខេវេន ក៏ជ្រែងហោប៉ៅបង្ហាញទឹកមុខមុតមាំទៅ ជីមីន វិញបែបកោងកាចតែនេះក៏មិនបានធ្វើឲ្យ ជីមីន អារម្មណ៍ខ្លាចរអាសូម្បីតែបន្តិច។

"អឺម!! និយាយថាយើងឆ្លាតគឺទទួលស្គាល់តែបើថាលួចស្រីអ្នកដទៃគឺយើងសុំបដិសេធហើយណាព្រោះថាយើងក៏មិនបានលួចស្រីដែលនរណាឡើយ! យើងមានប្រពន្ធចុះអេតាស៊ីវិលតាមច្បាប់ហើយបើចង់និយាយគួរយកពាក្យនេះមកប្រើប្រាស់គប់ចំកណ្តោលក្បាលរបស់ឯងវិញទៅទើបវាត្រូវជាង!"។<ក្រិបៗ>សំលេងកេះកៃកំភ្លើងដំណើរគ្នានេះក៏បង្ហាញឲ្យឃើញថា ខេវេន ហាក់ខឹងសម្បារនឹងសម្ដីរបស់ ជីមីន ក៏បម្រុងបាញ់នាយកំលោះតែ ខេវេន ក៏មិនអាចយកឈ្នះមនុស្សដែលមានភាពរហ័សបានដូចគ្នាហើយ ជីមីន លើកកំភ្លើងភ្ជង់ ខេវេន ហើយសើចចុងមាត់។

"ហឹស!!! យើងនៅតែឆ្ងល់ថាឯងមិនមែនជាមនុស្សដែលស្ថិតនៅក្នុងក្រុមសង្គមងងឹតដូចអាចធ្វើជាយើងទេតែថាហេតុអ្វីក៏ឯងមានភាពរហ័សរហួនដូចជាជនពាលមិនខុសបែបនេះ? តែយើងគិតថាមនុស្សឯងគឺគួរឱ្យចាប់អារម្មណ៍!"។ ខេវេន ក៏និយាយដោយការឌឺដងហើយ ជីមីន ក៏ញញឹមត្រជាក់ដាក់គេ។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Donde viven las historias. Descúbrelo ahora