ភាគទី ៤៥ : ការលួងលោមដ៏គួរឲ្យក្នាញ់ 🔞

1K 31 6
                                    

"អូនធ្វើអីនឹង?"។ ពេលនោះ ម៉ារៀ ក៏ឪបចង្កេះ ជីមីន ជាអ្វីដែលមិនធ្លាប់ធ្វើឲ្យនាយកំលោះពេលនេះក៏ភ្ញាក់ផ្អើលជាមួយទង្វើរបស់នាងព្រោះថាតាំងតែពីនៅក្បែរគ្នាកន្លងមកនេះមិនដែលមានម្តងណាដែល ម៉ារៀ ពេញចិត្តមកប៉ះពាល់គេមុននោះទេមានតែគេនោះទេដែលតែងតែទៅប្រណេប្រណាកជាមួយនាងមករហូត។

"សុំទោស!"។ សម្ដីមួយម៉ាត់ចេញពីមាត់របស់ ម៉ារៀ ទើប ជីមីន ត្រូវលើកចិញ្ចើមចងឡើងមុននឹងញោចស្នាមញញឹមចុងមាត់ហើយក៏នៅស្ងៀមឱ្យនាងអោប។

"សុំទោសរឿងអីទៅ?"។ នាយកំលោះពេលនេះមានអារម្មណ៍ថារីកមាឌបេះដូងអូនជាខ្លាំងមុននឹងញញឹមតែគេក៏នៅតែចង់យកពេលវេលាដែលមិនងាយកើតមាននេះមកធ្វើជាងរងក់នឹងនាងដើម្បីលេងសើចជាមួយនាងម្តងថាតើទៅលូងលោមមនុស្សខឹងគឺមានអារម្មណ៍ពិបាកបែបណា។

"សុំទោសដែលថាឲ្យលោក! នេះខ្ញុំការពារអ្នកខុសទាំងលោកធ្វើត្រូវ! ខ្ញុំសុំទោស!"។ នាយកម្លោះក៏លែងតបហើយស្តាប់នាងក្រមុំដែលដឹងកំហុសហើយនាងពិតជាខ្លាចថាគេខឹងនឹងនាងខ្លាំងណាស់ហើយភ័យខ្លាចថាគេនឹងអាចលែងសម្លឹងមើលមកនាងជារហូតនាងគឺពិតជាមិនចង់បានបែបនេះឡើយ។

"នេះអូនដឹងដែរថាបងធ្វើត្រូវ?"។ នាយកំលោះក៏ទាញដៃនាងចេញមុននឹងបែរខ្លួនមកឈរទល់មុខនាងហើយក៏ទាញដៃរបស់នាងដាក់លើចង្កេះរបស់ខ្លួនមុននឹងគេឈរសម្លឹងមុខនាងហើយអោនមុខចុះ។

"គឹ...គឺទុកថាខ្ញុំខុសទៅចុះ! ពេលខ្លះខ្ញុំក៏ពិតជាខុសមែនដែលជឿគេហើយមិនស្ដាប់លោក! ទង្វើរល្អដែលលោកជួយខ្ញុំគឺមានច្រើន! ទាំងការពិតលោកជួយខ្ញុំមករហូត មីន ! ខ្ញុំមិនចេះនិយាយច្រើនទេគ្រាន់តែចង់អោយ មីន ឈប់ខឹងនឹងខ្ញុំទៅ!"។ សម្តីនេះ ម៉ារៀ និយាយទាក់ៗមុននឹងនាងងាកមុខទៅកន្លែងផ្សេងគេចវេសថ្ពាល់ដែលក្រហមទើប ជីមីន សើចហើយគេក៏លើដៃមកទ្រចង្ការនាងឲ្យសម្លឹងគេ។

"នេះអូនចេះខ្លាចបងខឹងនឹងអូនដែររឺ? ចុះមានអីមិនល្អរឺដែលបងខឹងនិងអូននោះយើងក៏មិនបាច់នៅជិតគ្នា!"។ ជីមីន ក៏និយាយបែបនេះហើយ ម៉ារៀ ក៏ស្រាបើតែបើកភ្នែកធំៗហើយក្រវីក្បាល។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now