ភាគទី ២១ : ដូចការស្មាន

405 22 6
                                    

បន្ទប់សម្រាប់របស់អ្នកជម្ងឺ ....

"អឺម...ស៊ត..អូយ!"។ ពេលនេះកែវភ្នែកមុតរបស់កម្លោះសង្ហាដែលបង់រុំក្បាលហើយមានដៃដែលមានរំសព្វពេញដើមដៃនោះដូចគ្នានឹងជើងដែលមានបង់រុំឡើងធំនោះឯងមើលមកក៏ដឹងថាគេមានរបួសខ្លាំងដល់កម្រិតណា៎ដែរ។

"អេ៎! ដឹងខ្លួនហើយមែនទេខុសស្តង់ដារ?!"។ សំឡេងនារីម្នាក់ឧទានឡើងទើបនាយកំលោះក៏ងាកមកសម្លឹងហើយឃើញថាជាផ្ទៃមុខដែលស្រស់ស្អាតជាប់ជានិច្ចជាមួយនឹងគ្រឿងសំអាងនោះក៏គ្មានអ្នកណាក្រៅពី ម៉ារៀ ដែរ។

"នេះខ្ញុំមិនទាន់ស្លាប់ទេមែនទេ?"។ ជីមីន ហើបបបូរមាត់និយាយខ្សៀវៗហើយ ម៉ារៀ ក៏ប្រញាប់ចាក់ទឹកឲ្យគេ។

"គិតថាបើផុតដង្ហើមបាត់ហើយនឹងហើយនោះនៅមើលឃើញមុខស្អាតៗរបស់ខ្ញុំនិយាយរកលោកដែរហេ៎?"។ នាងក្រមុំក៏ហុចកែវទឹកឲ្យទៅគេទើបនាយទទួលយកដោយដៃម្ខាងដែលមិនមានរបួសហើយផឹកមួយៗមើលទៅពិបាកភ្នែកជាខ្លាំង។

"ឆឹស! នេះកំពុងតែអួតខ្លួនឯងមែនទេជ្រូក! សុទ្ធតែមុខស្អាតៗ! ស្អាតដោយសារគ្រឿងសម្អាងក៏ថាទៅ!"។ ជីមីន ក៏ថាឱ្យនាងមុននឹងហុចកែវទឹកឲ្យនាងវិញហើយ ម៉ារៀ ក៏សម្លក់គេបន្តិច។

"យ៉ាងម៉េចហើយ? មានត្រង់ណាមិនស្រួលទេ? អាលខ្ញុំហៅពេទ្យមកពិនិត្យថែម!"។ ម៉ារៀ ក៏សួរ ជីមីន ហើយនាយក៏សម្លឹងមើលខ្លួនឯងហើយក៏មើលមុខនាងដោយស្មើ។

"ខ្លួនខ្ញុំពីក្បាលដល់ចុងជើងសុទ្ធតែរបួសទាំងអស់នឹង! ហើយបើខ្ញុំនិយាយថាស្រួលខ្លួនណាស់នោះនាងជឿទេ?"។ ជីមីន ក៏ឌឺហើយ ម៉ារៀ ក៏ក្រពាត់ដៃញញឹមចុងមាត់ដាក់គេ។

"ហេ៎!!! ខុសស្តង់ដា! ខ្ញុំសួរនេះសំដៅលើរបួសលោកទេ! ពេទ្យគេទើបតែវះកាត់ឲ្យដៃលោកបាក់ឆ្អឹងខ្លះៗហើយជើងក៏ប្រេះស្មងជើងរីឯក្បាលទើបដេរបាន 7 ថ្នេរទេ! មិនបានសួរថាលោកឯងស្រួលខ្លួនរឺអត់ទេ! គេដឹងហើយថាវាឈឺហើយវាកំពុងតែស្ថិតក្នុងការព្យាបាលឬក៏ចង់ឲ្យសួរថាខុសពីរបួសទាំងនេះវាឈឺទេ?"។ ម៉ារៀ ក៏ថាឲ្យគេហើយ ជីមីន ក៏ងាកមើលមុខនាងដោយស្មើ។

"ឈឺចិត្ត! យ៉ាងម៉េចដែរចុះ?"។ ជីមីន និយាយពាក្យនេះមកធ្វើអោយនារីដែលកំពុងតែឌឺដងគេមុននេះត្រូវភាំងស្ងៀមមួយកន្លែង។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Место, где живут истории. Откройте их для себя