ភាគទី ២៨ : ឆាកល្ខោនដែលពិបាកសម្ដែង!

359 18 3
                                    

"លោក-លោកឯងធ្វើឆ្កួតអីហ្នឹង?"។ ពេលដែល ជីមីន បានផ្តិតស្នាមថើបមួយលើថ្ពាល់របស់នាងហើយពេលនោះនាងក្រមុំក៏ស្លន់បន្តិចតែ ជីមីន ក៏ចាប់ដៃនាងមុននឹងដាក់ម្រាមដៃរបស់ខ្លួនឯងលើបបូរមាត់របស់ខ្លួនឯងហើយធ្វើជាមាត់ស្រួចដាក់នាង។

"នេះខ្ញុំកំពុងតែធ្វើការកែខៃពត៍មានអាស្រូវណា៎! នាងមិនឃើញទេថាមានមនុស្សលួចតាមដានព័ត៌មានស្នេហារបស់យើងនោះអី?! នេះនាងគួរថើបខ្ញុំមួយផងដើម្បីឲ្យដែលអ្នកដែលគេតាមដានព័ត៌មានយើងថាអ្វីដែលគេបានបង្ហោះនៅក្នុងបណ្ដាញសង្គមគឺមិនពិតនោះទេ! មែនទេ?"។ ជីមីន ក៏លើកចិញ្ចើមទាំងនិយាយបែបនេះហើយនាងក៏មុខក្រហមមិនទាន់ក៏លើកដៃស្ទាបថ្ពាល់ហើយនាងក៏ដាក់ដុំ ស៊ូស៊ី ហើយ ជីមីន បេះបួយនាងដដែលទើបបានខិតមុខទៅជិតនាងមុននឹងនាងក៏នៅខាំចង្កឹះជាប់។

"ធ្វើស្អីហ្នឹង?"។ នាងក្រមុំក៏សួរទាំងចង្កឹះនៅក្នុងមាត់ហើយ ជីមីន ក៏មិនតបមុឹនងលើកដៃមកចង្អុលថ្ពាល់ខ្លួនឯងហើយ ម៉ារៀ ក៏ចងចិញ្ចើម។

"នេះលោកលេងមែនទែនហេ៎?"។ ម៉ារៀ ក៏សួរនាំហើយ ជីមីន ក៏យកដៃម្ខាងមកច្រត់ចង្កេះហើយ ងាកមុខទៅម្ខាង។

"នេះនាងមិនហ៊ានថើបថ្ពាល់ខ្ញុំព្រោះខ្លាចស្រឡាញ់ខ្ញុំមែនទែន! ត្រូវអត់?"។ ទឹកមុខពេញដោយភាពច្បាស់លាស់របស់ ជីមីន កំពុងតែបេះបួយ ម៉ារៀ ដែលកាន់ចង្កឹះជាប់មុននឹងនាងដកដង្ហើមធំហើយសម្លក់គេបន្តិចទើបដាក់ចង្កឹះចុះហើយក៏ងាកមករកគេមុននឹងសម្រួលឥរិយាបថជាខ្លាំង។

<ជុប>បបូរមាត់តូចមានពណ៌ទឹកក្រូចបែបលក្ខណៈ ឃ្យូតៗ នោះក៏បានប្រថាប់មកលើថ្ពាល់របស់ ជីមីន ស្រាលៗហើយ ជីមីន ពេលនេះក៏លើកដៃមកកាន់ស្មានាងទាំងសងខាងជាមួយស្នាមញញឹមទយ៉ាងសង្ហាផុសពេញផ្ទៃមុខហាក់ប្រាប់ថាគេពិតជារីករាយខ្លាំងណាស់ក្នុងពេលនេះ។

"ពេញចិត្តនៅ?"។ ម៉ារៀ ក៏មុខក្រហមដូចម្ទេសទុំសួរនាំគេខណៈដកបបូរមាត់របស់នាងមកវិញហើយ ជីមីន ក៏ញញឹមមុននឹងចាប់ ស៊ូសុី ឱ្យទៅនាង។

"ញ៉ាំទៅ! ឆាប់ធំជាងនឹងទៀតណា៎!"។ មិនត្រឹមតែនិយាយគេនៅតែអង្អែលសក់នាងតែ ម៉ារៀ ក៏សម្លក់គេថ្មែរតែម្ដង។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now