ភាគទី ៤០ : រងចាំ

999 40 4
                                    

"ហឺម..អ-អូយ !! ម៉េចក៏ឈឺពេញខ្លួនដូចជាគេដំបែបនេះ!! អូយ!!"។ ពេលនេះព្រឹកព្រលឹមបានដាស់នាងក្រមុំឲ្យក្រោកមកជាមួយភាពចុករោយពេញរាងកាយតែម្ដងហើយមានអារម្មណ៍ថាឈឺសៀកគ្រប់ទីកន្លែងជាពិសេសគឺត្រង់ចំណុចខាងក្រោមដែលមានអារម្មណ៍ថានៅពើតៗតែម្ដង។

"អារុណសួស្តី ប៊េប៊ី !"។ សំឡេងស្រទន់ដែលធ្វើអោយ ម៉ារៀ ងាកមកសម្លឹងហើយគេនោះគឺជា នាយកំលោះដែលមានសំឡេងផ្អែមល្ហែមនោះមិនដឹងជាភ្ញាក់តាំងតែពីពេលណាមកបានជាពេលនេះគេក៏គេងច្រត់ដៃម្ខាងហើយងាកមុខមកសម្លឹងមើលនាងជាមួយស្នាមញញឹមស្រស់ស្រាយធ្វើឲ្យ ម៉ារៀ ក៏នឹកដល់រឿងរ៉ាវកាលពីយប់មិញជាច្រើនដែលបានរត់ចូលក្នុងខួរក្បាលរបស់នាង។

ក៏ពិតមែនហើយដែលនាងនឹងគេពេលនេះគឺលើសពីអ្វីដែលបាត់គិតព្រោះតែល្បែងរោលរាលកាលពីយប់មិញនាងក៏បានចាំច្បាស់ព្រោះតែខ្លួននាងមិនមែនជាមនុស្សស្រវឹងតែហាក់ដូចជានាងមានភាពស្រវឹងចូលជ្រាបពេញខ្លួនដែលនាំឲ្យនាងវង្វេងតាមការពង្វក់ស្នេហ៍របស់គេរហូតថ្នាក់នាងត្រូវនាយកំលោះម្នាក់នេះចាត់ការមួយអស់ដៃឡើងទ្រោមខ្លួនពេញរាងកាយតែម្ដង។

"ហាយ៎!!! ព្រាននារី!!! ចេញទៅ!!"។ ពេលនោះ ម៉ារៀ ក៏យកខ្នើយមកវ៉ៃមុខគេផាំងៗធ្វើឲ្យ ជីមីន ត្រូវរងខ្នើយនោះមុននឹងគេក៏ចាប់ខ្នើយនោះទាញចេញពីនាងហើយក៏ចាប់នាងមកអោបរួចផ្ដួលទៅលើពូកម្ដងទៀតមុននឹងសម្លឹងនាងដោយចងចិញ្ចើម។

"អេ៎! នេះអូនកើតអីហ្នឹងអ្ហ?! យប់មិញនៅអោបកបងស្អិតដូចតុកកែព្រឹកឡើងធ្វើឯងស្រែកបែបនេះទៅវិញ? នេះអូនឯងគិតអីហ្នឹងអ្ហា ម៉ារៀ ?"។ ជីមីនក៏ឪបនាងនៅក្រោមដើមទ្រូងរបស់គេមុននឹងគេក៏សួរនាំដោយលើកចិញ្ចើមហើយ ម៉ារៀ ក៏ងាកមុខទៅម្ខាងដោយការអៀនខ្មាស។

"ទេ! គ្មានទេៗ"។ ម៉ារៀ នៅតែប្រកែកហើយ ជីមីន ក៏កាន់តែអស់សំណើចនឹងសម្ដីនាង។

"គ្មានទេ?! ហើយចុះអីនេះ? ខ្នងបងសុទ្ធស្នាមខ្វាចនៀក?! អូនឯងនិយាយមើលថាអ្នកណាខ្វាច?"។ ជីមីន ក៏ឌឺដងនាងហើយ ម៉ារៀ ក៏នៅតែខាំមាត់មិនហ៊ានសម្លឹងមុខគេ។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now