Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ភាគទី១៤: បារម្ភ/ភ័យ
មិននឹកស្មានថា សម្ព័ន្ធគីម ហ្វ័រយេ នៅតែជា សត្វដែលចូលចិត្តលួចខាំ គេទាល់តែសោះ ដូច្នេះហើយ តើឱ្យ ដើរភាពត្រឹមត្រូវ កម្ចាត់មនុស្សបែបនេះបានយ៉ាងណាទៅ គេដឹង។ ដឹងថាកាលដែលទាញក្មេងម្នាក់ឱ្យធ្លាក់ចូលក្នុងភ្លើងនរក ជំនួសឪពុករបស់គេ គឺជារឿងមួយដែលអាត្មានិយម តែឱ្យនាយធ្វើ បែបណាបើថេយ៉ុង គឺជាកូនអុកដ៏សំខាន់របស់នាយនោះ÷
ក្រោយពេលដែលបញ្ចប់ជីវិតរបស់ក្រុមឃាតករស៊ីឈ្នួលទាំងអស់នោះរួចរាល់ហើយ ជុងហ្គុកក៏ត្រឡប់មកវិមានដោយសុវត្ថិភាព ឯខេយ៍ មិនបានមកជាមួយនាយឡើយព្រោះគេ ត្រូវរបួសធ្ងន់ធ្ងរត្រូវទៅសម្រាកមន្ទីរពេទ្យនឹងមើលដោយ ខេមា។
"ជុង??? បងកើតអ្វីហ្នឹង?ម្ដេចក៏ខ្លួនបងពាសពេញដោយស្នាមរបួសបែបនេះតើនរណាធ្វើអីបង??" រាងតូចដែលកំពុងអង្គុយរង់ចាំផ្លូវនាយទាំងកណ្ដាលយប់អាធ្រាត នោះ ក៏ប្រញាប់ងើបរត់មក ក្បែរនាយដើម្បីសួរនាំដោយក្តីបារម្ភជាពន់ពេក។ ជុងហ្គុក ឃើញផ្ទៃមុខស្លូតៗ មឹសៗ មិនដឹងអី របស់ថេយ៍ធ្វើឱ្យនាយក្តៅពេញទ្រូង តែនាយថ្នាំចិត្តសង្កត់អារម្មណ៍ ព្រោះមិនចង់ឲ្យខូចការណ៍
"បងត្រូវគេ លបសម្លាប់"
"នរណាគេទៅជុង ម្តេចក៏អាក្រក់ម្លេះ?អ្ហឹក ហឹក ឈឺទេជុង"រាងតូចចាប់ផ្ដើមស្លន់ស្លោ លើកដៃអង្អែលស្នាមរបួសនោះថ្នមៗ ទាំងទឹកភ្នែកស្រក់ចុះមកដោយក្តីអាណិត បុរសជាទីស្រឡាញ់
"បងអីឡើយ-សូមអូនកុំបារម្ភពេកអីឃើញទេថា បងអាចឈឺធម្មតា ហើយរបួសនេះនៅឆ្ងាយពីបេះដូងណាស់ សឺត តស់ឡើងទៅគេងយប់ហើយណា"
YOU ARE READING
នរកស្នេហ៍.1
Actionព្រោះតែស្រឡាញ់និងការទុកចិត្តដែលខ្ញុំមានចំពោះលោក ទើបខ្ញុំ ដើរចេញពីគ្រួសារ ខុសបំរាមគ្រួសារ នឹង បន្ទាបតម្លៃខ្លួនឯង ដើម្បីតែអ្នកគឺអ្នកណា ចន ជុងហ្គុក នូហ្វ័រ តែម្តេចក៏លោក ផ្តល់ទោសអោយខ្ញុំបែបនេះ?? "ក្តីស្រលាញ់របស់អ្នក ដែលមានចំពោះខ្ញុំគឺជា ការសម្តែង ត្រូវ...
