ភាគ7

1.4K 98 0
                                    

[ថ្ងៃរៀបការក៏មកដល់]
⛪️ព្រះវិហារ⛪️

_អ្នកមានមុខមាត់ក្នុងសង្គមគ្រប់គ្នាបានមកជួបជុំគ្នានៅឯពិធី
មង្គលការ.Mr.ParkនិងSugaជាអ្នកធ្វើការរៀបចំចាត់ចែងពិធីដោយផ្ទាល់ទាំងអស់.សមាជិកក្រុមម៉ាហ្វៀរជាច្រើន
នាក់នៅទីនោះសុទ្ធតែស្លៀកពាក់ដូចមនុស្សធម្មតាទូទៅ
មិនបង្ហាញអត្តសញ្ញាណពិត.
ទោះជាយ៉ាងណាTaehyungនិងTaeminក៏មកចូលរួមពិធី
ទាំងមិនសូវសប្បាយចិត្តព្រោះពួកគេយល់ចិត្តមិត្តសម្លាញ់របស់គេនិងបំណងនៅពីក្រោយការរៀបការនេះច្បាស់ណាស់

«ពួកយើងមិនត្រូវការអោយមានកាំភ្លើងទេSuga,ប្រាប់កូនចៅយើងទៅថាកុំយកអាវុធចូលក្នុងពិធីអោយសោះយកវា
ទៅលាក់ចុះព្រោះកូនប្រសាររបស់ពូជាព្រះរាជអាជ្ញាគួរតែកុំអោយគេឃើញរបស់អស់នេះ»Mr.Parkឈរក្រពាត់ដៃផ្តែផ្តាំSuga

🏛ផ្ទះត្រកូលPark🏛

«Jiminie,មីងថាក្មួយគួរតែប្តូរពណ៌សក់អោយវាសមរម្យចេញម្តងទៅ»អ្នកមីងJulieនិយាយពេលកំពុងរៀបចំធ្វើ
សក់អោយJimin

«ពិនហ្នឹងវាសមរម្យហើយ..»Jiminក្រវីក្បាលបដិសេធ

«កុំកម្រើក!!!ប្រយ័ត្នខូចសក់អស់»គាត់ចាប់ស្មារJimin
អោយនៅត្រង់

«ម៉ាក់ទុកគេនៅទីនេះហើយ..គេអាចរៀបចំខ្លួនឯងបាន»
Sugaបើកទ្វារចូលមក

«ឯងកុំមកចេះ..!!អូJiminចាំបន្តិច..មីងលាបក្រែមអោយឯងសិន»មីងJulieចាប់បង្វែរJiminមកទល់ហ្នឹងគាត់ដើម្បីលាបក្រែមតែJiminបែរមុខគេច

«អា..ខ្ញុំមិនចូលចិត្តលាបវាទេ!!»Jiminប្រកែកសម្លឹងមើល
បំពង់ក្រែមបែបរអើម(ew disgusting)

«ឯងត្រូវលាបវា..ដើម្បីពេលដែលប្តីឯងថើបគេហ្នឹងបានមានអារម្មណ៍ល្អ»មីងJulieញញឹម

«ម៉ាក់!!ហ្អើយ..ចាំមែនហើយ!!»Sugaយកដៃខ្ទប់មុខហួសចិត្តនឹងម៉ាក់របស់គេព្រោះSugaមិនដែលប្រាប់Jiminពីការថើបក្រោយការរៀបការទេ

«ហេតុអីគេត្រូវថើ-ថើបខ្ញុំ?»Jiminចងចិញ្ចើមសម្លឹងមុខ
មីងJulieនឹងSugaឆ្លាស់គ្នា

  រឿង: អាពាហ៍ពិពាហ៍បំពេញកិច្ចWhere stories live. Discover now