ភាគ47

1.4K 114 5
                                    

«ខ្ញុំចង់ជួបPROSECUTOR JEON JUNGKOOK!!»
Hoonsukស្រែកខ្លាំងៗដែលខ្លួនកំពុងជាប់ក្នុងគុកចំពេល
Jungkookដើរចូលមកល្មម

«លោកឯងនេះចំជាដំបៅក្នុងគូទមែន,Hoonsuk!ប្រាប់មក
មើលថាអោយខ្ញុំជួយលោកប៉ុន្មានដងទៀត?លោកគិតឆ្កួតស្អីបានជាដាក់ពាក្យប្តឹងនឹងការដឹងជញ្ជូនខ្លួនឯងបែបនេះ?!»
Jungkookសួរខាំធ្មេញនិយាយខ្សឹបៗ

«វាមិនមែនរបស់ខ្ញុំទេ,ជារបស់Akarsuទៅវិញទេ...ខ្ញុំមិន
ដឹងថាទំនិញរបស់ខ្ញុំទៅនៅក្នុងការដឹងជញ្ជូនរបស់គេបាន
បានយ៉ាងមិចទេ....»

«គឺព្រោះតែលោកល្ងង់ហ្នឹងហើយ.ឥលូវនេះទុកពេលខ្លះអោយខ្ញុំសិន,វាមិនមែនជារឿងក្តីងាយដោះស្រាយឡើយ.
ទុកទីនេះដូចជាផ្ទះលោកចុះព្រោះលោកនឹងនៅក្នុងនេះ30
ឆ្នាំ..អូ,តែបើតាមអាយុលោក...ទីនេះប្រហែលជាផ្ទះចុងក្រោយរបស់លោកហើយ»Jungkookសើចចំអកហើយ
Hoonsukក៏សម្លក់មុខគេ«កុំធ្វើភ្នែកបែបនេះដាក់ខ្ញុំ!មើល
ចុះក្រោមភ្លាម!ខ្ញុំត្រកូលJeon,ឬក៏ភ្លេចហើយ?!»គេកំហក
ឯHoonsukមិនតបរួចក៏គេចមុខចេញពីក្រសែភ្នែកលោក
Prosecutor Jeon

«តែលោកប្រាប់ខ្ញុំអោយប្តឹង..»

«បិទមាត់!ខ្ញុំអោយលោកដាក់ពាក្យប្តឹងAkarsu,មិនមែនខ្លួនលោកទេ!ចោលម្សៀត,រឿងកើតឡើងបាត់ទៅហើយ
,ចឹងក៏ទទួលយកវាសនាលោកចុះ»Jungkookនិយាយមុននឹងបែរក្រោយចេញទៅតែ

«លោកធ្វើបែបនេះដាក់ខ្ញុំមិនបានទេ!!បើលោកទុកខ្ញុំចោលហើយមិនជួយខ្ញុំនោះ,ខ្ញុំនឹងប្រាប់គ្រប់គ្នាថារូបពិតលោកជាអ្នកណា»Hoonsukស្រែកគំរាមឃាត់Jungkookតែមិនបានធ្វើអោយគេញញើតបន្តិចឡើយ,មានតែសើចទៅវិញ

«អូ!ព្រះហ្អើយ..!ខ្ញុំចូលចិត្តមែនទែន,និយាយម្តងទៀតទៅ
មើលស៍»Jungkookបញ្ជាទាំងសើច,យកដៃស៊កហោប៉ៅខោទាំងសងខាងអោនមុខទៅជិតHoonsukដែលមាន
ត្រឹមតែរនាំងដែកនៃគុកខណ្ឌចែកពួកគេទាំងពីរ

«ខ្ញុំ...នឹងទម្លាយពីអាថកំបាំងលោក,Mr.Jeon»

«ហឹម...វាដូចជាមិនល្អដូចពីមុនសោះ,គំរាមយើងម្តងទៀត
ហើយមែនទេ?ជាមួយនឹងការស្អប់និងការបញ្ចេញឬពាររបស់លោកច្រំដែលៗលោកបង្ហាញពីមុនមកនៀក,នៅ
ដដែល.មិនចេះប្រែប្រួលសោះ.Come on,Hoonsuk»
Jungkookនិយាយ,Hoonsukមើលមុខគេជាមួយទឹកមុខគ្មានពាក្យនឹងតប

  រឿង: អាពាហ៍ពិពាហ៍បំពេញកិច្ចWhere stories live. Discover now