ភាគ24

1.5K 105 2
                                    

Jungkookកំពុងអង្គុយម្នាក់ឯងក្នុងofficeរហូតមានបុរស
ម្នាក់គោះទ្វារចូលមក.Jiminទើបតែចេញទៅផ្ទះមុននេះ
បន្តិចព្រោះរួចកិច្ចការហើយ

«អូ!ចូលមក..លោកមានយកវាមកឬអត់?!»Jungkookសួរទៅបុរសដែលចូលមក,គាត់ងួកក្បាលហើយហុចកូនប្រអប់ចូលល្មមតែមើលទៅតម្លៃថ្លៃមិនតិចទេ.Jungkookទទួលវាយកមកទុកក្នុងថតតុរួចអោយប្រាក់ថ្លៃរបស់នោះ.ហើយក៏
ចេញទៅបង្ហើយការងារជាមួយJin

ម៉ោងក្រោយJi-eunមកគោះទ្វារ office Jungkook
ដោយគ្មានការឆ្លើយតបនាងក៏រុញទ្វារបន្តិចឃើញថាមិន
បានចាកសោះនាងក៏ចូលទៅខាងក្នុងប៉ុន្តែJungkookមិននៅទើបចេញទៅវិញ,ប្រុងនឹងដើរទៅភ្នែករបស់នាង
ក្រវាសប៉ះនឹងរបស់ម្យ៉ាងដែលនៅក្នុងថតតុJungkook,
Ji-eunយកវាមកមើល,នាងក៏ញញឹមពេលបើកប្រអប់ឃើញថាវាគឺជាខ្សែដៃដ៏ស្រស់ស្អាតដែលលំអរដោយត្បូង
ពណ៌ស្វាយមានតម្លៃថ្លៃ,វាភ្លឺចែងចាំងហើយមើលទៅទន់ភ្លន់ល្អឥតខ្ចោះ,នាងសម្រេចចិត្តថាមិននិយាយអីទាំងអស់ហើយរងចាំJungkookប្រគល់វាមកអោយនាង,នាងញញឹមដាក់ប្រអប់លើកចុងក្រោយមុននឹងបិទប្រអប់នោះទុកយ៉ាងរៀបរយនៅកន្លែងដើមវិញ

ការងាររបស់Jungkookសម្រាប់ថ្ងៃនេះក៍ត្រូវបញ្ចប់គេដើរមកយកប្រអប់ក្នុងoffice,Ji-eunដើរមកពីក្រោយ
ហើយថើបJungkookតាមធម្មតាហើយចេញពីoffice
របស់Jungkookជាមួយគ្នា.Ji-eunចេះតែលួចមើល
ប្រអប់ដែលនាងឃើញនៅក្នុងដៃរបស់JungkookហើយចាំអោយJungkookនិយាយជាមួយនាងរឿងខ្សែដៃនោះតែគេមិននិយាយអីមួយម៉ាត់សោះរួចក៏ដើរសំដៅទៅឡាន
របស់គេហើយរេដៃលាJi-eunមុននឹងបើកឡានចេញទៅ
☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆
មកដល់ផ្ទះរបស់គេភ្លាមJungkookចូលមកខាងក្នុងហើយឡើងទៅបន្ទប់របស់Jimin,ទៅដល់គឺដូចដើមបន្ទប់Jimin
តែងតែជាប់សោរតែមានអ្វីដែលJungkookធ្វើមិនបាន?
Jungkookបើកទ្វារចូលដោយប្រើសោរចាក់ចូល

Jiminមិនបាននៅខាងក្នុង,Jungkookរកមើលជុំវិញបន្ទប់
ហើយក៏លឺសម្លេងមនុស្សច្រៀងរងូវតិចៗ,Jungkookដឹងថាប្រាកដជាJimin,គេក៏ដើរតាមសម្លេងរហូតដល់បន្ទប់ទឹក
បន្ទប់ទឹកគ្រាន់តែបិទតែមិនបានចាក់គន្លិះទេ.Jungkook
រុញទ្វារនោះថ្នមៗនិងប្រុងប្រយ័ត្នបំផុតមិនអោយបង្កសម្លេងដើម្បីមើលមួយភ្លែត.Jiminនៅខាងក្នុងកំពុងងូតទឹកនៅក្រោមកាប៊ីនកញ្ចក់ដែលព្រិល(blur)ចំកណ្តាលបិទបាំងផ្នែកខាងក្រោម.ខ្នងរបស់Jiminបែរដាក់Jungkookតែគេ
មិនអាចមើលឃើញទេដោយសារតែវាជាកញ្ចក់ស្រអាប់
Jungkookដើរលបៗមកជិតកាប៊ីនពេលJiminកំពុងកក់
សក់បណ្តើរច្រៀងតាមតែនឹកឃើញបណ្តើរ,Jungkook
យកដៃអង្អែលជូតកញ្ចក់ដែលស្រអាប់ពីលើចុះក្រោមដើម្បីអោយងាយមើលឃើញយឺតៗ«ហើយមនុស្សប្រុសម្នាក់អាចមានសម្រស់ស្អាតយ៉ាងនេះបានទៅ?»Jungkook
គិតក្នុងចិត្ត

  រឿង: អាពាហ៍ពិពាហ៍បំពេញកិច្ចWhere stories live. Discover now