ភាគ39

2.3K 109 0
                                    

Jiminភ្ញាក់ពីគេងនៅមមីមមើលស្ទាបរកJungkookនៅ
លើគ្រែរបស់ពួកគេតែគេមិននៅត្រង់នោះទៀតឡើយ,
Jiminក៏បើកភ្នែកឃើញមានតែខ្លួនគេនៅតែឯងលើគ្រែ
តែប៉ុណ្ណោះ.គេងាកទៅនាឡិការ,វាចង្អុលថាJiminយឺតម៉ោងទៅហើយតែJungkookបែរជាមិនដាស់គេទៅវិញ

«មិនយុត្តិធម៌សោះ!!យើងសង្ឃឹមថានឹងបានគេងអោបគ្នាសិនមុននឹងចេញទៅទាំងពីរអ្នក!ហេតុអីគេទៅចោលយើង
អោយនៅតែឯងបែបនេះ?!»Jiminរអ៊ូនិងធាក់ភួយចេញរួច
ចុះពីលើគ្រែហើយងូតទឹកក្នុងបន្ទប់ទឹកJungkookនិងឡើងទៅប្តូរសម្លៀកបំពាក់នៅឯបន្ទប់គេវិញ
☺︎︎☺︎︎☺︎︎☺︎︎☺︎︎☺︎︎☺︎︎☺︎︎☺︎︎☺︎︎☺︎︎☺︎︎☺︎︎☺︎︎☺︎︎☺︎︎☺︎︎☺︎︎☺︎︎

«នែក,មួយរយះនេះដូចជាមិនដែលឃើញJi-eunនៅជា
មួយឯងសោះ»Jinសួរនិងអង្គុយចុះលើសាឡុងក្នុងoffice
Jungkook

«ពួកយើងបែកគ្នាហើយ»Jungkookទាំងគ្មានអារម្មណ៍អីទាំងអស់និងបន្តការងាររបស់គេ

«ថាមិច?!មែនឬ?ហើយហេតុអីទៅ?»Jinបើកភ្នែកធំៗសួរ

«យើងចាប់ផ្តើមមានអារម្មណ៍លើអ្នកផ្សេង,ចឹងហើយមាន
ចំណុចណាគួរបន្តទំនាក់ទំនងនេះទៀតទៅ»Jungkook
តប

«ហើយឯង...ក៏អោយនាងទៅទាំងងាយៗបែបហ្នឹងឬ?..ខ្ញុំចង់មានន័យថា....»

«Hyung,ថ្ងៃដែលនាងប្រាប់ខ្ញុំថានាងមានចិត្តលើអ្នកផ្សេង,នាងបានបាត់បង់តំណែងពីក្នុងភ្នែកខ្ញុំទៅហើយតាំង
ពីពេលនាងហាមាត់និយាយម្ល៉េះ,Hyungក៏ដឹងដែរ,បើអ្នកណាបាត់ពីកែវភ្នែកខ្ញុំហើយខ្ញុំមិនដែលតាមគេមកវិញទេ,
ហ្នឹងហើយដែលខ្ញុំលែងនាងទៅ»Jungkookពន្យល់,មិនបង្ហាញអារម្មណ៍សោកស្តាយឬរំខានពីការបែកគ្នាជាមួយ
សង្សាអីបន្តិចសោះ,ពីព្រោះគេពិតជាមិនបានខ្វល់មែន

«អ្ហ,ចុះនាងមានប្រាប់ទេថានាងស្រឡាញ់អ្នកណា?»Jin
សួរដោយចង់ដឹងព្រោះអ្នកណាទៅអាចអោយJi-eunកាត់
ចិត្តបានពីJungkookបែបបេះ,ម្នាក់នោះប្រាកដជាមិនអន់
ឬធម្មតាឡើយ

«អត់ទេ,នាងអត់បានប្រាប់ហើយខ្ញុំក៏មិនត្រូវការចង់ដឹងដែរ»Jungkookតប,មិនមែនថាគេច្រណែនទេតែមនុស្សដូចJungkookមិចនឹងអាចខ្វល់ពីស្រីម្នាក់ដែលហ៊ានមក
សារភាពប្រាប់សង្សារខ្លួនឯងថាមានចិត្តអោយអ្នកផ្សេងនោះ.

  រឿង: អាពាហ៍ពិពាហ៍បំពេញកិច្ចWhere stories live. Discover now