ភាគ38🔞

2.9K 128 2
                                    

Jiminបើកភ្នែកឡើងឃើញថាJungkookរៀបចំខ្លួនស្លៀកពាក់រួចទៅហើយ«ក្រែងថ្ងៃនេះថ្ងៃសៅរ៍ហ្អេ?»
គេសួរខ្សឹបៗ

«ខ្សែដៃអូននៅឯណា?»តែJungkookសួរបកមកវិញមិនងាកមកJimin«ហេតុអីវាមិននៅលើដៃអូន?»

«ខ្ញុំភ្លេចពាក់»Jiminឆ្លើយ

«វានឹងប្រសើរបើនៅនឹងអូន»Jungkookនិយាយ,Jimin
មិនតបហើយអោនមុខចុះ,គេមានរឿងជាច្រើនចង់សួរទៅ
Jungkookតែមានបញ្ហាមួយចំនួនដែលគេមិនទាន់ចុះសម្រុងនឹងJungkookនៅឡើយចឹងហើយទើបគេជ្រើសយកនៅស្ងាត់ស្ងៀមទៅ.JungkookដឹងថាJiminបានកាត់
ប្រព័ន្ធដែលភ្ជាប់នឹងខ្សែដៃបាត់ទៅហើយតែយ៉ាងណាគេ
នៅតែចង់ឃើញJiminពាក់វាយ៉ាងហោចណាស់ក៏កាល
នោះគេពិតជាបានទិញអោយJiminចេញពីចិត្ត

«Jungkook?!»JiminហៅពេលJungkookរៀបនឹង
ចេញទៅ«ខ្ញុំ..មានរឿងចង់និយាយជាមួយលោក»

«រឿងអីទៅ?»Jungkookឈប់និងដើរមកពីមុខJiminរង
ចាំអោយគេនិយាយ

«ខ្ញុំមិនទាន់ហ៊ានចោតអ្នកណាដោយគ្មានភស្តុតាងទេ,ខ្ញុំក៏
មិនដឹងដែរថាអ្នកណាជាអ្នកអោយរបស់នោះមកខ្ញុំផឹកដែរតែមានរឿងផ្សេងទៀតដែលកើតឡើងក្នុងយប់នោះដែរលោកគួរតែដឹង»Jiminនិយាយក្នុងសម្លេងខ្សោយៗ
Jungkookងួកក្បាលជាសញ្ញាអោយJiminនិយាយបន្ត

«ពេលខ្ញុំ...ចាប់ផ្តើមឡើងកម្តៅនិងក្អួតចេញឈាមនៅឯ
បន្ទប់ទឹក..Roy,គាត់ស្រាប់តែបង្ហាញខ្លួនហើយធានាជួយ
ខ្ញុំ.ខ្ញុំសុំអោយគាត់ជួយហៅលោកតែគាត់ប្រាប់ថាចាំគាត់ជួនទៅផ្ទះ..តែគាត់បែរជាព្យាយាមនាំខ្ញុំចេញតាមទ្វាខាងក្រោយដែលធ្វើអោយខ្ញុំគិតថាវាមិនត្រឹមត្រូវទើបខ្ញុំប្រកែកមិនព្រមទទួលជំនួយពីគាត់ហើយដើរទៅរកទ្វារចូលhallតែគាត់មកចាប់ខ្ញុំរួចបង្ខំខ្ញុំទៅជាមួយគាត់និងហៅ
ខ្ញុំថាbaby...គាត់ធ្វើកាយវិការបែបហ្នឹងឯង..គាត់មិនព្រមលែងខ្ញុំសោះណាមួយខ្ញុំក៏នៅក្នុងស្ថានភាពមិនអាចស៊ូ
បានតែយ៉ាងណាខ្ញុំប្រឹងគ្រប់គ្រងកម្លាំងដែលនៅសល់ធាក់គាត់ហើយរត់ទៅរកលោក»Jiminប្រាប់គ្រប់យ៉ាងទៅ
Jungkookធ្វើអោយកែវភ្នែកស្រទន់របស់Jungkookប្តូរមកជាខ្មៅងងឹតពេញដោយកំហឹង.Jiminមិនដែលឃើញទឹកមុខប្តីរបស់គេបែបនេះពីមុនមកទេ,គេខុសប្លែកពីរាល់ដងពេលដែលគេខឹង.Jiminដឹងថានេះជាកែវភ្នែកដែលគ្រោះថ្នាក់បំផុតតែJungkook ប្រញាប់ប្តូរទឹកមុខវិញមិនចង់បំភ័យJiminរបស់គេដែលកំពុងខិតថយពីJungkook

  រឿង: អាពាហ៍ពិពាហ៍បំពេញកិច្ចWhere stories live. Discover now