ភាគ10

1.5K 130 0
                                    

Jiminសម្លឹងមើលជុំវិញបន្ទប់ដែលគ្មានអីដែលគួរអោយចាប់អារម្មណ៍ក្រៅពីជញ្ជាំងពណ៌សរធម្មតាៗនឹងគ្រឿងសង្ហារឹមតិចតួចខុសឆ្ងាយពីបន្ទប់របស់គេនៅឯផ្ទះដែលមាន
បិទposterតារាៗដែលJiminចូលចិត្តនិងអំពូលភ្លើងខ្សែ
ពណ៌ចំរុះតែយ៉ាងហោចណាស់បន្ទប់នេះក៏មានសំយ៉ាបល្មមសម្រាប់អោយគេបានលេងវីយូឡុងដែលអាចមើលឃើញមេឃហើយម៉ាក់របស់គេនឹងបានលឺសម្លេងវា

Jiminមានអារម្មណ៍មិនស្រួលក្នុងចិត្តសោះគេមិនចូលចិត្តដែលធ្វើអោយខ្លួនឯងជាមូលហេតុគូរស្នេហ៍គេមិនចុះ
សម្រុងនឹងគ្នាទោះបីជាJungkookសមទទួលបានបែបនេះក៏ដោយតែយ៉ាងណាវាក៏ធ្វើអោយJi-eunប្រច័ន្ទមិនតិចទេ
នាងប្រាកដជាស្រឡាញ់Jungkookខ្លាំងណាស់ហើយ
តែវាក៏ជាវិធីល្អបើសិនJungkookខឹងកាន់តែច្រើនគេនឹងបានលែងលះ,Jiminសម្រេចចិត្តថានឹងរៀបគម្រោងធ្វើយ៉ាងណាអោយJungkookស្អប់គេពេលនោះការលែង
លះនឹងទៅដោយរលូន
_____________
"នៅក្នុងពិធីជប់លៀងខួបកំណើតមួយដែលមានក្មេងម្នាក់កំពុងរអ៊ូដាក់ម៉ាក់របស់គេពីរងចាំការកាត់នំចំណែកអ្នកជា
ម្តាយញញឹមពោពេញដោយក្តីស្រឡាញ់មកកាន់កូនប្រុស
ទោះជាកំពូលកូរក៏ដោយ"

" វាជាគ្រួសារដ៏រីករាយមួយនិងមានភាពកក់ក្តៅបំផុតដែល
ក្មេងមានសំណាងម្នាក់នេះទទួលបាន.ម៉ាក់ប៉ារបស់គេ
ញញឹមបិទមាត់មិនជិតពួកគាត់កំពុងរាំជាមួយគ្នាយ៉ាងមាន
ក្តីសុខក្នុងពិធីដែលមានតែសម្លេងភ្លេងពិរោះនិងសំណើច"

"ប៉ុន្តែគ្រប់យ៉ាងស្រាប់តែផ្លាស់ប្តូរមួយរំពេច..ពិធីទាំងមូលត្រូវបានគ្របដណ្តប់ដោយឈាមគ្រប់ទីកន្លែងនិងសម្រែកមនុស្សស្រែកដោយការឈឺចាប់...."

Jiminភ្ញាក់ឡើងដោយស្រែកពីក្នុងសុបិនអាក្រក់,គេអោបខ្នើយណែនដៃនឹងចាប់ផ្តើមយំដោយសារសុបិនមួយនេះ
Jiminពេលនេះពិបាកនឹងដកដង្ហើមវាថប់តឹងណែនក្នុងទ្រូង
ពេលបើកភ្នែកក៏ឃើញថានេះមិនមែនជាបន្ទប់របស់គេ
Jiminស្ទុះចុះពីលើគ្រែហើយរហ័សចុះទៅខាងក្រោមក៏ឃើញJungkookឈរនៅខាងក្នុងផ្ទះបាយកំពុងផឹកកាហ្វេ
Jiminឈរថ្មឹងមួយកន្លែងដោយសារតែគេដឹងខ្លួនម្តងទៀតថាពេលនេះគេរៀបការរួចហើយគឺរៀបការជាមួយ
Jungkook

  រឿង: អាពាហ៍ពិពាហ៍បំពេញកិច្ចWhere stories live. Discover now