ភាគ20

1.6K 105 4
                                    

បន្ទាប់ពីព្រឹកថ្មីចូលមមកដល់Jiminក្រោកឡើងហើយរៀបចំស្លៀកពាក់ទៅinternshipដូចសព្វដងនិងព្យាយាមបំភ្លេចរឿងដែលកើតឡើងកាលពីយប់មិញចោល

បន្ទាប់ពីព្រឹកថ្មីចូលមមកដល់Jiminក្រោកឡើងហើយរៀបចំស្លៀកពាក់ទៅinternshipដូចសព្វដងនិងព្យាយាមបំភ្លេចរឿងដែលកើតឡើងកាលពីយប់មិញចោល

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(សម្លៀកបំពាក់របស់Jiminថ្ងៃនេះ)

Jiminចុះមកខាងក្រោមទៅផ្ទះបាយរកអាហារពេលព្រឹក
ញាុំដោយគិតJungkookប្រាកដជាទៅបាត់ហើយតែ
ពេលចុះមកដល់បន្ទប់ទទួលភ្ញៀវបែរជាឃើញអ្នកដែលគេ
មិនចង់ឃើញកំពុងអង្គុយលើសាឡុងទៅវិញ.Jungkook
ក្រោកឈរឡើងពេលឃើញJiminដើរមកតែJiminធ្វើជា
មិនឃើញវត្តមានJungkookរួចក៏ដើរទៅហួស

«Jimin?»Jungkookហៅ,Jiminឈប់បន្តិចតែមិនបាន
បែរមុខរកម្ចាស់សម្លេងទេ

«Jimin,ខ្ញុំចង់និយាយជាមួយឯង»Jungkookបន្ត,តែ
Jiminមិនរវល់ហើយក៏ដើរទៅរកអ្វីដែលគេបំណងមុននេះ

«ស្តាប់ណាអ្វីដែលខ្ញុំសួរឯងទាំងប៉ុន្មានកាលពីម្សិលមិញ..
ខ្ញុំដឹងថាខ្ញុំធ្វើមិនត្រូវ...កាលដែរខ្ញុំសួរពីអតីតកាលដ៏ឈឺចាប់របស់ឯង..»Jungkookនិយាយ

Jiminស្តាប់តែមិនឆ្លើយតបហើយក៏មិនបែរមុខមក

«តែខ្ញុំមិនសុំទោសឯងទេ..ខ្ញុំគ្រាន់តែមានអារម្មណ៍សោក
ស្តាយនឹងអ្វីដែលបានកើតឡើងដោយសារខ្ញុំស្រវឹងតែ
ប៉ុណ្ណោះ.ខ្ញុំមិនបានចាប់អារម្មណ៍លើឯងដែលខ្ញុំនិយាយព្រោះមិនចង់អោយឯងគិតថាខ្ញុំចូលចិត្តឯងឬក៏លើសពីនោះ
.ឯងមិនបានស្អាតអីណាស់ណាដូចមនុស្សគ្រប់គ្នាគេថាស្អីទេ.ឯងគ្រាន់តែក្មេងប្រុសធម្មតាៗហើយយប់មិញខ្ញុំស្រវឹង
ចឹងហើយបានជាខ្ញុំជ្រុលជ្រោះលើឯង,ខ្ញុំមិនមែនgay»
Jungkookថាយកៗ,មិនដឹងជាពន្យល់Jiminឬខ្លួនឯងទេ
ព្រោះអ្វីដែលគេធ្វើយប់មិញធ្វើអោយគេមិនយល់ពីខ្លួនឯង
ដូចគ្នា,គេមិនដែលប៉ះពាល់មនុស្សប្រុសដូចគ្នាបែបនេះពី
មុនមកទេ..ឬក៏ពេលនេះគេមានអារម្មណ៍ជាមួយJimin
ហើយ?អត់ទេៗមិនអាចដាច់ខាត!

  រឿង: អាពាហ៍ពិពាហ៍បំពេញកិច្ចWhere stories live. Discover now