ភាគ8

1.4K 105 10
                                    

🏢Jungkook's office🏢

«មានធ្វើតាមអ្វីដែលខ្ញុំប្រាប់ឬនៅ?»JungkookសួរJin
ដែលបើកទ្វាចូលមក

«រួចហើយ..»Jinតប

«ពេលនេះអាលោកParkកំពុងតែឆេះជាមិនខាន»លោក
រាជអាជ្ញាJeonញញឹមដូចបិសាចសមចិត្តគេណាស់ដែល
បំបាក់មុខត្រកូលParkបានសម្រេច

«តែJungkook..»Jinអង្គុយអោនមុខចុះក្បែរJungkook

«មើលទៅHyungមិនសប្បាយចិត្តរឿងហ្អេ?»Jungkook
និយាយយកម្រាមដៃចង្អុលលើកចង្កាJinអោយងើបមុខឡើង

«អ្វីដែលឯងធ្វើថ្ងៃនេះវាមិនត្រឹមត្រូវទេMr.Jeon»JinរុញដៃJungkookចេញពីចង្កាគេហើយធ្វើមុខមិនពេញចិត្ត

«ខ្ញុំនៅតែនៅនឹកឃើញទឹកមុខពេញដោយក្តីសង្ឃឹមរបស់គេមើលមកខ្ញុំស្មានថាខ្ញុំជាកូនកម្លោះ..ឯងមិនគួរលេងសើច
ជាអារម្មណ៍របស់អ្នកដទៃថ្នាក់នេះទេ..»Jinនិយាយ

«អារម្មណ៍ហ្អេ?ពួកគេសុទ្ធតែជាឃាតករ..ដូចពួកគេគ្មានមនោសញ្ចេតនាទេHyung»Jungkookអស់សំណើច

«ប្រហែលជាពួកគេមិនមែនជាអ្នកដែលយើងកំពុងសើុបក៏
ថាបានឬក៏Mr.Parkមិនមែនជាអ្នកនៅពីក្រោយរឿងដែលកើតឡើងនៅតំបន់នោះផង..ប្រហែលការសង្ស័យរបស់ឯងខុសក៏ថាបាន»Jin

«គ្មានពាក្យថាប្រហែលទេJin..ច្បាប់មិនអាស្រ័យលើពាក្យថាប្រហែលឡើយ»Jungkookប្តូរមកផ្តោតអារម្មណ៍នឹងការងារលើតុវិញ

«Jiminជាក្មេងបរិសុទ្ធ»Jinដកដង្ហើមធំ

«គេមិនមែនទេ..គេគួរតែដឹងថាកម្មពារវាតាមទាន់ភ្លាមៗ,អ្វីដែលគេធ្វើដាក់ខ្ញុំខ្ញុំនឹងសងគេវិញ,

«គេមិនបានមកទេ»Jin

«ថាមិច? វាយ៉ាងមិចបានជាគេមិនមក?»Jungkookបិទឯកសារចោល

«Mr.Parkមិនអនុញាតទេគាត់ថាលុះត្រាតែឯងទៅទទួលគេដោយផ្ទាល់»Jinសម្លឹងមុខJungkookចាំមើលគេមាន
ប្រតិកម្មឬអត់

«ហើយវាកើតឆ្កួតអីជាមួយគ្រួសារនេះចេះ!!មិចបានជាចូលចិត្តធ្វើខ្លួនរឹងទទឹងគ្រប់គ្នាបែបនេះ..!!»Jungkookនិយាយ
សង្ក្រឿតធ្មេញគ្រាន់តែលឺភ្លាមចិត្តក្តៅចង់ផ្ទុះ

«ឯងចង់ទៅណា?!»JinសួរពេលឃើញJungkookក្រោក
ពីកៅអី

«ខ្ញុំបាននិយាយហើយថាខ្ញុំត្រូវការគេ!!ទោះបីជាខ្ញុំស្អប់គេ
ប៉ុណ្ណាក៏ដោយតែពេលនេះគេជារបស់ខ្ញុំហើយ» Jungkookតម្កើងសម្លេង

  រឿង: អាពាហ៍ពិពាហ៍បំពេញកិច្ចWhere stories live. Discover now