ភាគ14

1.5K 120 3
                                    

ពន្លឺព្រះអាទិត្យពេលព្រឹកព្រលឹមជ្រៀតចូលតាមបង្អួចជះកម្តៅមកលើរាងកាយតូចតែមួយដែលកំពុងគេងលើការ៉ូក្បែរកាំជណ្តើរដោយមានភួយដណ្តប់លើខ្លួន.Jimin
ក្រោកពីគេងទាំងនៅមានអារម្មណ៍ថាវិលមុខខ្ញាល់.គេ
ក្រោកឈរឡើងទៅរកទឹកផឹកក៏ជួបJungkookនៅក្នុង
ផ្ទះបាយកំពុងឆុងកាហ្វេ.

«មិចខ្ញុំមកគេងទីនេះទៅវិញ?»Jiminសួរទាំងភ្នែកបើកមិនចង់រួច

«ក៏ព្រោះតែឯងជាស្រីដែលប្រកាន់ខ្លួនមិនអោយយើងប៉ះសូម្បីតែយើងមានបំណងចង់ជួយនោះអី»Jungkook
សើច

«ខ្ញុំ...គ្រាន់..គ្រាន់តែមិនចូលចិត្ត»Jiminព្យាយាមពន្យល់ពេលដែលដាក់ខ្លួនអង្គុយលើសាឡុងក្បែរនោះ.Jiminយក
ដៃស្ទាបក្បាលដែលកំពុងឈឺឯខ្លួនរបស់គេក៏ឈឺមិនតិចដែរដែលគេងលើឥតពេញមួយយប់

«ហឹម..»Jungkookងួកក្បាល

«យប់មិចមានរឿងអីខ្លះ?»Jiminសួរ

«យើងក៏មិនដឹងដូចគ្នា,ពេលយើងមកដល់ផ្ទះអ្នកបម្រើរបស់ប៉ាឯងក៏ជូនឯងមកវិញទាំងសភាពបែបនេះ(ស្រវឹង)»
Jungkookប្រាប់រួចទៅបិទម៉ាសុីឆុងកាហ្វេ

«អ្នកបម្រើ?ម្សិលមិញយើងបានទៅកន្លែងរបស់ប៉ាដែរហ្អ?យើងនឹកមិនឃើញសោះ»Jiminនិយាយខ្សឹបៗជាមួយខ្លួនឯង

«ហេតុអីឯងធ្វើចឹង?យើងចង់សួរថាហេតុបានជាឯងតែងតែមិនព្រមអោយអ្នកណាប៉ះពាល់ខ្លួនរបស់ឯង?»
JungkookសួរតែមិនបានបែរមុខចំJiminទេគ្រាន់តែ
មើលចុងភ្នែក

«ខ្ញុំ...មានជំងឺHaphephobia»Jiminតប
(Adminសុំប្រាប់ម្តងទៀតHaphephobiaជាជំងឺមួយប្រភេទដែលកើតមកពីអ្នកធ្លាប់ជួបរឿងរន្ធត់ឬត្រូវគេ
រំលោភបំពានចឹងហើយវាធ្វើអោយអ្នកមានជំងឺនេះមិនងាយអោយអ្នកណាប៉ះពាល់សាច់ទេ)

«ជំងឺនេះកម្រណាស់,មិចបានជាឯងមានជំងឺប្រភេទនេះ?»
Jungkookងើបមុខឡើងមិននឹកស្មានថាJiminមានជំងឺនេះ

«រឿងវាវែងឆ្ងាយ..»Jiminដកដង្ហើមធំមិនចង់រំលឹកសុបិន
អាក្រក់មួយនោះ

«បាន..យើងក៏នឹងមិនចង់ដឹងថាមកពីស្អីដែរ..តែហេតុអីឯងទៅប្រាប់អ្នករាល់គ្នាថាជាប្រពន្ធយើងធ្វើស្អី??»
Jungkookកាន់កាហ្វេដែលឆុងរួចមកក្បែរJimin

  រឿង: អាពាហ៍ពិពាហ៍បំពេញកិច្ចWhere stories live. Discover now