ភាគ33

1.5K 104 2
                                    

*ទ្រីងៗ ទ្រីង* *ផាច់*
Jiminយកដៃទះបិទនាឡិការជាលើកទី5ដែលរោទ៍នៅលើតុក្បាលដំណេក.គេស្ងាបទាំងនៅងងុុយតែក៏ប្រញាប់បើក
ភ្នែកភ្លាមៗពេលនៅឃើញអ្វីម្យ៉ាង,ម៉ោង7:40ទៅហើយ

«ចង្រៃយ៍!»Jiminស្ទុះរត់ចូលបន្ទប់ទឹកហើយស្រូតងូតទឹក
ស្លៀកពាក់រៀបចំខ្លួន.Jiminដុះធ្មេញបណ្តើរដៃម្ខាងរើខោអាវចេញពីវ៉ាលី,រត់ចុះរត់ឡើងដូចហាត់ប្រាណពេញបន្ទប់.
Jungkookប្រហែលជាមកដល់ហើយមិនដឹង.ឥលូវម៉ោង
7:50ហើយ,រួចរាល់ហើយJiminរត់ត្រហេបត្រហបចុះមកខាងក្រោមតែភ្លេចពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍ក៏រត់ទៅ
យកពីខាងលើរកចិញ្ចៀននិងខ្សែដៃមកពាក់វិញ.

*តុកៗ*
មានមនុស្សមកគោះទ្វារ,Jiminប្រាកដណាស់ថាជាSuga

«បងអស់អីនិយាយជាមួយប៉ាឯងហើយ!ឥលូវនេះគាត់មក
បង្ខំបងអោយរៀបការតែឃើញស្ថានភាពឯងសព្វថ្ងៃនេះបងគិតថាបងមិនគួរការជាមួយអ្នកដែលគាត់រើសអោយទេ»
Sugaត្អួញដាក់Jiminបន្ទាប់ពីបើកទ្វារចូលមកខាងក្នុង

«Jungkookប្រាប់ខ្ញុំថាប៉ាគាត់កុហកពីស្ថានភាពជំងឺរបស់គាត់ដើម្បីអោយខ្ញុំព្រមនឹងមង្គលការនេះ»Jiminនិយាយ
ស្រាលៗបង្ហាញពីអាម្មណ៍មិនសប្បាយចិត្ត

«មានឯណា..ប៉ាឯងមិនបានកុហក,Jungkookហ្នឹងហើយជាអ្នកកុហក»Sugaជ្រួញចិញ្ចើមអង្គុយចុះលើគ្រែ

«ប៉ា...ប៉ាជិតស្លាប់ហើយមែនទេ?»Jiminសួរខ្សឹប

«អត់ទេ..ហើយបងមិនបានប្រាប់ឯងទេឬ?រឿងអីគាត់ត្រូវកុហកឯងទាំងដែលគាត់មិនអោយឯងដឹងសូម្បីតែគាត់មានជំងឺនោះ?បងជាអ្នកប្រាប់ឯងមិនចឹងហ្អេ?គាត់មិនទាំងដឹងថា
បងប្រាប់ឯងផង..តែប៉ាឯងគាត់សំណាង,ការពិតទៅព៌ត៌
មាននោះក្លែងក្លាយ.ប្រាកដជាមានអ្នកណាធ្វើវាដោយចេតនាចោទថាគាត់កុហក»Sugaព្យាយាមពន្យល់

«ចឹងគាត់មិនស្លាប់ទេ,ត្រូវទេ?»Jiminសួរដោយអរ
សប្បាយហើយSugaក្រវីក្បាលមានន័យថាគាត់មិនត្រូវបានស្លាប់«ហេតុអីយូរហើយបងមិនប្រាប់ខ្ញុំ?!បងមាមដឹងទេថាខ្ញុំនេះដេកដើរពិបាកចិត្តប៉ុណ្ណាដែលត្រូវអោបគំនិតថាប៉ាខ្លួនឯងជិតស្លាប់នោះ?!»Jiminនិយាយលឺៗ

«ចុះបងប្រាប់តាំងពីយូរហើយតើ!មកស្រែកដាក់បងធ្វើអី!»Sugaតប

  រឿង: អាពាហ៍ពិពាហ៍បំពេញកិច្ចWhere stories live. Discover now