ភាគ37

2.3K 124 4
                                    

Jiminអង្គុយធ្វើការទាំងខ្ជិលទាំងហត់.ខ្លួនប្រាណគេទាំង
មូលឈឺចុករោយគ្រប់កន្លែងតែក៏នៅតែប្រឹងបង្ហើយការងារអោយរួចរហូតTaehyungចូលមក

«Jiminie~ទាយទៅមើលស៍?!»Taeសួរដោយរីករាយ

«មេធាវីJinរបស់ឯងសង្ហារទៀតហើយមែនទេ?»Jimin
សួរខ្ជិលៗបកទៅវិញ

«ទេ..អាហ្នឹងគឺវាមែនហើយ!តែមានរឿងផ្សេង»

«បើចឹងក៏និយាយមក,ឯងមានបញ្ហាអីអោយប្រាកដ?»

«គាត់..គាត់ចង់អោយយើងទៅជួបគ្រួសារគាត់»Taeប្រាប់ដោយអឹមអៀន

«មែន?រឿងនេះកើតឡើងពីកាល?»Jiminប្តូរជាធ្វើមុខធុញទ្រាន់មកជាញញឹមរីករាយ

«គ្មានអីទេ..គឺចេះ..យើងរបូតមាត់សារភាពពីអារម្មណ៍យើងចំពោះគាត់ដោយអចេតនាកាលពីថ្ងៃនោះឯងហើយបន្ទាប់ពីហ្នឹងយើងក៏មិនបាននិយាយអីដែរតែក្រោយមកយើងចាប់
អារម្មណ៍ថាគាត់ឧស្សាហ៍សម្លឹងមកយើងហើយស្រាប់តែអញ្ចើញយើងទៅជួបគ្រួសារគាត់!!»Taeនិយាយសើចផង
រំភើបផងឯJiminឃើញមិត្តរបស់គេមានស្នេហាបែបនេះគេក៏ជួយអរដែរ

«Jimin....?»

«អីគេ?»JiminសួរពេលTaehyungធ្វើភ្នែកស្រទន់

«ថ្ងៃនេះឯងដូចជាខុសប្លែកពីធម្មតា»Taeអោនទៅជិត
សម្លឹងមុខJimin

«ចង់មានន័យថាយ៉ាងមិច?ខុសប្លែកស្អីឯង»Jiminចង
ចិញ្ចើមព្រោះមើលមកខ្លួនដូចជាស្លៀកពាក់តុបតែងខ្លួន
តាមធម្មតាទេហើយចុះTaeថាប្លែងត្រង់ណា?

«យើងមិនដឹងដែរ..ឯងមើលមកដូចជាមានពន្លឺជ្រះថ្លាជាង
រាល់ដង!យើងមិនដឹងហេតុអីទេ»Taehyungនិយាយរួចលើកចិញ្ចើមហើយJiminអោនចុះមុខឡើងក្រហមព្រោះនឹកឃើញពីន័យដែលTaehyungនិយាយ

«Jimin..នៀក..hickeyមែនអត់ហ្នឹង?កុំប្រាប់ណាថា...»
Taehyungសួរដោយតក់ស្លុតហើយប្តូរពីអង្គុយទល់មុខ
Jiminស្ទុះមកអង្គុយក្បែរJiminវិញ«គាត់ជាអ្នកធ្វើហ្អេ?»
Jiminងួកក្បាលទាំងភ័យតិចតួចជាចម្លើយ

«នេះគាត់បង្ខំឯងបានយ៉ាងមិច!យើងស្អប់គាត់កាន់តែ...»

«គេអត់បានបង្ខំយើងទេ»Jiminរហ័សនិយាយកាត់Tae

  រឿង: អាពាហ៍ពិពាហ៍បំពេញកិច្ចWhere stories live. Discover now