ភាគ23

1.6K 100 1
                                    

Jungkookបើកភ្នែកឡើងឃើញខ្លួនឯងគេងក្នុងបន្ទប់ផ្សេងដែលនៅក្នុងផ្ទះគេដដែល.Jungkookក្រោកឡើងបន្ទាប់ពីមិនឃើញJiminនៅលើគ្រែ,គេញញឹមពេញចិត្តយកម្រាមដៃអង្អែលបបូរមាត់នឹករឿងដែលគេបានធ្វើយប់មិញ
(យី..នៅសប្បាយចេញទៀតហ្អា!)

Jungkookសម្លឹងមើលជុំវិញក្នុងបន្ទប់Jiminដែលឥលូវនេះប្តូរពណ៌ជញ្ជាំងតាមកការចូលចិត្តប្រពន្ធគេ.គេមើលរបស់របរទាំងអស់ក្នុងបន្ទប់រហូតភ្នែករបស់គេទម្លាក់ទៅ
លើវីយូឡង់ពណ៌ឈាមសត្វunicornដាក់ក្បែរទូខោអាវ
«អាល្អិតនេះ..ពិតជាធ្លាប់លេងវីយូឡង់ដូចJinប្រាប់មែន»

គេបើកទ្វារបន្ទប់ទឹករកមើលJiminតែមិនឃើញ,សុខៗខួរក្បាលរបស់គេក៏ប្រាប់ថា«What the fuck..!តិចគេរត់បាត់ទៅ!»គិតរួចJungkookប្រញាប់រត់ចុះមកខាងក្រោមទៅរកក្នុងបន្ទប់ទទួលភ្ញៀវក៏មិនឃើញ,ភ័យស្ទើរតែស្លាប់សំណាងហើយដែលJiminកំពុងធ្វើអាហារពេលព្រឹកក្នុងផ្ទះបាយ

Jungkookញញឹមធូរចិត្តរួចទៅបន្ទប់គេងូតទឹកស្លៀកពាក់តាមធម្មតា.ស្លៀកពាក់ហើយគេក៏ចេញមកក្រៅទៅរក
ប្រពន្ធក្នុងផ្ទះបាយ

«ថ្ងៃនេះស្រស់ចែងចាំណាស់,ប្រពន្ធសម្លាញ់,មិនទៅរៀនទេឬ?»JungkookអោនមុខសួរJiminដែលកំពុងឈ្ងោករៀបចំរបស់លើតុផ្ទះបាយធ្វើមិនលឺសម្លេងJungkookសួរ
(🤢ចង់ក្អួតនឹងសម្តីAh koo)
«ហឹម..ធ្វើកាយវិការហ្នឹងទៀតហើយ..»Jungkookសើច

«កើតអីមែនទេ,Jiminie ah.ហេតុចូលចិត្តធ្វើអោយជីវិតខ្លួនឯងពិបាកម៉្លេះ?ហេតុអីចាំបាត់តែត្រូវតែបង្ខំគ្រប់ពេល?»
Jungkookច្រត់ដៃទាំងពីរលើតុបាយ

ទីបំផុតJiminក៏ដាច់ចិត្តងើបមុខឡើង«លោកឯងយកខ្ញុំមកធ្វើជារបស់លេងរបស់កំដេរអារម្មណ៍ដើម្បីការសប្បាយផ្ទាល់ខ្លួនលោក,ហើយពេលនេះនៅមានមុខមកសួរទៀត
ហ្អេ?»Jiminសម្លក់មុខJungkookកំពុងគុំមិនទាន់បាត់ផង

«ចុះបើឯងជារបស់លេងរបស់ខ្ញុំវាយ៉ាងមិច?ខ្ញុំក៏មិនចង់បានឯងតាំងពីដំបូងតែប៉ារបស់ឯងទេតើជាអ្នកបង្ខំខ្ញុំអោយការជាមួយឯង..តែបំភ្លេចវាចោលចុះវាក្លាយជាអតីតកាលទៅ
ហើយ..ខ្ញុំចង់អោយឯងព្រមចុះចាញ់ទទួលយកជីវិតថ្មីនេះ,
លឺទេសំណព្វចិត្ត»Jungkookនិយាយធ្វើមុខមាំចង់បញ្ជាក់ថាគេនិយាយយកមែនទែន

  រឿង: អាពាហ៍ពិពាហ៍បំពេញកិច្ចWhere stories live. Discover now