ភាគ30

1.5K 96 0
                                    

«ធ្វើឯកសារអោយហើយ,ឯងនឹងមិនបានទៅផ្ទះទេបើមិនទាន់រួច!»Jungkookដាក់បញ្ជាផ្តាច់ការពេលឃើញJimin
យកអាវក្រៅមកពាក់

«តែ...នេះម៉ោងជិត5:30ហើយ...»Jiminព្យាយាមប្រកែកតែJungkookបើកបិទទ្វាគ្រាំងចេញទៅបាត់.Jiminបានត្រឹមដកដង្ហើមធំហើយទាត់កៅអីមួយជើងរំខាយកំហឹង

Jiminក្រោកពីតុរបស់គេហើយសំដៅទៅតុJungkook
ហើយចាប់ផ្តើមកកាយរកតម្រុយបន្ថែមដែលអាចប្រឆាំងនឹងJungkookក៏ឃើញឯកសាររឿងក្តីមួយចំនួនសម្រាប់យកទៅសាលក្រមថ្ងៃស្អែកនេះដែលលើនោះមានសសេរ
ថា "Only for Jungkook".Jiminញញឹមចេញគំនិត
Evilរបស់គេមិនចាំយូរឯកសារដ៏រៀបរយក៏ក្លាយជាចំណិត
ក្រដាស់ជាច្រើនសន្លឹកដោយស្នាដៃរបស់Jiminហែក
ចោលគ្មានសល់

សុខៗទ្វារក៏រង្គើរJiminប្រញាប់រត់ចូលអង្គុយនៅតុរបស់គេ
វិញហើយធ្វើជាមិនដឹងខ្យល់អីតែតាមពិតអ្នកដែលចូលមកជាប៉ារបស់គេសោះ.Jiminភ្ញាក់ផ្អើលនិងរំភើបស្ទើរស្លាប់គេវិសតែនឹងភ្លេចថាគេមិនបាច់ទៅផ្ទះJungkookទៅ
ហើយ

«ប៉ា?នេះប៉ាលេងសើចមែនទេនៀក?!»Jiminក្រោកពី
កន្លែងរបស់គេអង្គុយ

«អ្នកណាមកលេងសើចបែបនេះ?ឃើញទេប៉ាមកទីនេះហើយតើ!រហូតមកដល់ក្នុងបន្ទប់នេះ!គឺដើម្បីតែកូនប៉ា
ប៉ុណ្ណោះ..»Mr.Parkសើច«តែប៉ាចាំនៅខាងក្រៅយូរ
ហើយ,មិចមិនឃើញឯងចេញទៅចឹង?»

«Prosecutor Jeon Jungkookអោយការងារមកខ្ញុំគរដូចភ្នំ..នៀកឃើញទេ!»Jiminបង្ហាញប៉ារបស់គេអោយឃើញពីឯកសារដែលនៅត្រាតត្រាពេញលើតុ

«ប៉ា..ប៉ាចង់នៅអោយឆ្ងាយពីកន្លែងឆ្កួតនេះ.ឥលូវ!យើងគួរ
តែគេចពីនរកនេះទៅ!លឿនឡើង!»គាត់និយាយរួចចាប់ទាញដៃJiminទៅក្រៅofficeហើយដើរចេញពីតុលាការដោយប្រញាប់ប្រញាលជាមួយគាត់

«មានអ្នកណាសួរឈ្មោះប៉ាឬអត់?»Jiminសួរហើយប្រឹងដើរអោយលឿនទាន់Mr.Parkដែលដើរដូចហោះ

«អត់ទេ»Mr.Parkតប

«ចុះមានអ្នកណាឃើញសាក់ប៉ាដែរអត់?ឬក៏សួរថាហេតុអីប៉ាមកទីនេះ?»Jiminសួរបន្ត

«ប៉ាមិនដឹងនិយាយថាមិចសម្រាប់សួរទីមួយរបស់ឯងទេតែនៅកន្លែងផ្តល់ព័ត៌មានស្រីម្នាក់នោះ(receptionist)សុីខួររបស់ប៉ាតែម្តង»គាត់ឆ្លើយធ្វើអោយJiminអស់សំណើច
នឹងចម្លើយរបស់គាត់

  រឿង: អាពាហ៍ពិពាហ៍បំពេញកិច្ចTahanan ng mga kuwento. Tumuklas ngayon