ភាគ25

1.4K 103 0
                                    

Royមិនសូវជាចូលចិត្តប៉ារបស់គេប៉ុន្មានទេទើបគេរស់នៅ
បែកផ្ទះជាមួយគាត់.ថ្ងៃនេះពេលចូលមកដល់ភូមិគ្រិះរបស់គាត់,Royឃើញប៉ារបស់គេកំពុងគេងននាលក្អកចេញ
ឈាមលើឥដ្ឋពេលមានបុរសពីរនាក់ឈរទាត់ធាក់ពោះនិងខ្នងរបស់គាត់

Royមិនអើពើគេមិនខ្វល់សូម្បីតែទៅជួយប៉ារបស់គេហើយគិតតែដើរទៅហួសបន្តិចក៏ឃើញMr.Parkកំពុងអង្គុយលើ
សាឡុងញញឹមនិងបក់ដៃមករកគេ

«ស្វាគមន៍,Roy.ហើយចូលមកកុំបាច់គិចពិចារណាអីទេ»
Mr.Park

«លោកពូPark,ខ្ញុំត្រូវយឺតពេលទៅតុលាការឥលូវហើយ.
សង្ឃឹមថានឹងបានជួបពូពេលក្រោយឆាប់ៗនេះ»Roy
និយាយយ៉ាងគួរសមហើយអោនក្បាលចុះលាគាត់និងប្រញាប់ប្រញាលចេញទៅ

«ដោះស្រាយដោយខ្លួនប៉ាទៅ»Royនិយាយខ្សឹបនឹងខ្លួន
ឯងហើយដើរទៅកន្លែងចតឡានក៏ឃើញTaeminមកដល់មាត់ទ្វារធំចូលផ្ទះល្មម,Royស្រាប់តែចាប់ដៃប្អូនរបស់គេ
សំដៅទៅឡាន

«នែ!Hyung!មកអូសខ្ញុំធ្វើអី?!»Taeminស្រែក,

«ចូលភ្លាម»Royបើកទ្វាឡានហើយបញ្ជាអោយTaemin
ចូលទៅអង្គុយ

«ពួកយើងទៅណា?ហើយមានរឿងអីកំពុងកើតឡើងនៅខាងក្នុង?»Taeminសួរ,បន្ទាប់ពីចូលទៅខាងក្នុងឡាន

«ទៅផ្ទះរបស់យើង»

«ទៅផ្ទះបងធ្វើអី?»

«បិទមាត់!»
*************************************
«យើងប្រាប់កុំអោយឯងធ្វើវា.មិនចឹងឬHoon-suk?,
តែឯងមិនស្តាប់»Mr.Parkនិយាយទៅកាន់មិត្តសម្លាញ់របស់គាត់ដែរស្ទើរតែជិតស្លាប់

«ឯងកំពុងតែព្យាយាមប្រឆាំងនឹងយើងមែនទេ?»Mr.Park
សួរដោយប្រើម្រាមដៃរបស់គាត់ចាប់លើកចង្ការHoon-
Sukឡើង

«អត់ទេ...ខ្ញុំមិនបានធ្វើរឿងទាំងនោះឡើយ,Sugaមាន
គំនិតចង់បំបែកបំបាក់មិត្តភាពរបស់យើង..»Hoon-suk
និយាយទាំងដង្ហក់

«សម្លាប់វាចោលទៅ!យើងស្អប់មនុស្សកុហកបំផុត!»
Mr.Parkទះកំភ្លៀងHoon-sukមួយទំហឹង

«កុំ!ឈប់សិន..ខ្ញុំ..ខ្ញុំជាអ្នកធ្វើៗ!អភ័យទោសអោយខ្ញុំផង
Akarsu!វានឹងមិនកើតឡើងម្តងទៀតទេ!កាលនោះខ្ញុំគិត
ថាផលចំនេញនឹងក្លាយជាប្រយោជន៍របស់អាណាចក្ររបស់ពួកយើង»Hoon-sukប្រឹងរកលេសមកស្រាយខ្លួន

  រឿង: អាពាហ៍ពិពាហ៍បំពេញកិច្ចWhere stories live. Discover now