ភាគ28

1.3K 95 0
                                    

TaehyungខំរកមើលJiminគ្រប់កន្លែងនៅក្នុងអាគារតែ
មិនបានឃើញទេ,តាមធម្មតាគេមិនដែលទៅលឿនយ៉ាង
នេះទេ.វាធ្វើអោយTaehyungកាន់តែបារម្ភព្រោះទូរស័ព្ទក៏ទាក់ទងមិនបានទៀត

មួយម៉ោងក្រោយបន្ទាប់ពីអស់តម្រុយនឹងរកមិត្តម្នាក់នេះ
Taehyungក៏ដាច់ចិត្តទៅសួរលោក Prosecutor Jeon
ក្រែងគេដឹង,ទោះបីជាគេមិនចូលចិត្តJungkookតែដើម្បីមិត្តចេះតែធ្វើពើសិនទៅព្រោះឥលូវនេះគេបារម្ភស្ទើស្លាប់ទៅហើយខ្លាចតែJiminកើតអីទេ

«Prosecutor Jeon,លោកមានឃើញJiminនៅឯណាឬអត់?»Taehyungសួរបន្ទាប់ពីអោនគោរពJungkook
ដែលនៅក្នុងoffice.គេក្រឡេកឃើញខ្សែដៃដែលJimin
ពាក់នៅនឹងដៃJungkook

«គេនៅក្មេងនិងបរិសុទ្ធយ៉ាងនេះគេអាចទៅណាបានទៅក្រៅពីផ្ទះរបស់ខ្ញុំនោះ?ប្រាកដជាចឹងហើយ!»Jungkook
សើចបណ្តើរអង្គុយខ្សែដៃនោះបណ្តើរ

Jungkookនិយាយត្រូវ,Jiminគេនៅក្មេងមិនទាន់ដឹងការរាក់ជ្រៅ.គេនៅក្មេងសម្រាប់មង្គលការនេះ.គេនៅក្មេងដែលមកត្រូវតទល់ជាមួយមនុស្សដូចជាJungkookចឹង
ហើយទើបJungkookមានព្រាបជាង,យកកត្តានេះមកធ្វើជាប្រយោជន៍ចាត់ការJimin.Jiminនៅខ្ចី,គ្នាមិនមានល្បិចឬក៏របៀបការពារខ្លួនឯងនៅឡើយ.គេជាក្មេងឆាប់អស់សង្ឃឹម..បើសិនជាអ្នកផ្សេងដែលមានអាយុចាស់ទុំបន្តិចហើយស្ថិតក្នុងស្ថានភាពដែលJiminកំពុងរស់នៅរាល់ថ្ងៃនេះគេនោះប្រហែលជាអាចទប់ទល់នឹងJungkookបានមិនខានតែមិនមែនជាកំហុសJiminទេព្រោះគេកើតមកក្នុងក្តីស្រឡាញ់,ប៉ាគេចិញ្ចឹមគេមកដូចជាព្រះអង្គម្ចាស់,របស់អីដែលគេចង់បានគឺត្រូវតែបានដោយមិនបាច់ប្រឹង.ក្នុងពិភពលោកដែលJiminកើតមកប៉ារបស់គេជាស្តេចតែ
ទីនេះទីដែលសម្បូរទៅដោយមនុស្សមានមុខពីរហើយពេញដោយពុតត្បុតដែលមានJungkookជាស្តេច

Taehyungមិនយល់ពីអ្វីJungkookនិយាយតែមិនចង់សួរច្រើនគេក៏អោនគោរពលាProsecutorចេញទៅវិញ
✯✯✯✯✯✯✯✯✯✯✯✯✯✯✯✯
ដូចដែលJungkookទាយមិនខុសពេលនេះJiminពិតជា
នៅផ្ទះមែនតែគេមានដឹងទេថាJiminនៅធ្វើអី?

Jiminកំពុងរៀបចំខោអាវនិងរបស់មួយចំនួនដាក់ក្នុងវ៉ាលីឯ
Sugaនៅឈរចំក្បែរម៉ូតូធំរបស់គេនៅមុខផ្ទះJungkook

«អូ!ចំម៉ាភ្លែតទៀតសិន,Hyung!ខ្ញុំភ្លេចរបស់ខ្លះ»Jimin
និយាយហើយហុចវ៉ាលីដែលរៀបចំរួចអោយSugaរួចក៏រត់ចូលខាងក្នុងម្តងទៀត

  រឿង: អាពាហ៍ពិពាហ៍បំពេញកិច្ចWhere stories live. Discover now