ភាគ44

1.8K 102 2
                                    

«Jungkook,លោកក៏ដឹងថាវាគ្មានបានការឡើយដែលទៅប្រឆាំងជាមួយPark Akarsu»Jinនិយាយរួចអង្គុយចុះលើកៅអីពីមុខតុធ្វើការរបស់Jungkookជាមេធាវីដទៃពីរ
នាក់ទៀត,JungkookរៀបនឹងតបតែJiminក៏ចូលមកល្មម

«Jungkook,អ្នកគ្រប់គ្នាកំពុងតែនិយាយពីអី?ពិតជាមានមនុស្សដាក់ពាក្យបន្តឹងលើប៉ា-Mr Parkមែនឬ?»Jimin
សួរជាមួយទឹកមុខព្រួយបារម្ភ

«ហេតុអីលោកបារម្ភយ៉ាងនេះ,Mr Jeon?គាត់ជាជន
ឧក្រិដ្ឋ,លើកនេះប្រហែលជាយើងអាចចាប់គាត់បាន»
មេធាវីម្នាក់និយាយ

«សុំទោសចុះណា,ពួកយើងចាំពិភាក្សារឿងនេះពេល
ក្រោយចុះ.ឥលូវនេះខ្ញុំត្រូវទៅសាលក្រមសិនហើយ»
Jungkookនិយាយកាត់មុនពេលJiminអាចជ្រុលនិយាយអីឆ្កួតៗចេញមកធ្វើអោយបែកការ.គ្រប់គ្នាអោនលាចេញ
ទៅនៅតែJiminឈរគាំង

«ហេតុអី?»Jiminស្រាប់តែសួរ

«ហេតុអីយ៉ាងមិច?មានមនុស្សដាក់ពាក្យប្តឹងអោយបងធ្វើអីបាន?រឿងវាកើតឡើងបាននេះ,ជីវិតគឺចឹងឯង!គាត់គួរតែឈប់រកសុីបែបនោះតែនេះអត់ទេ.បងជួយអីមិនបានទេក្នុងបញ្ហានេះ»Jungkookក្រោកពីកន្លែងគេអង្គុយដើរមករក
Jiminកំពុងរលីងរលោង

«ខ្ញុំដឹងថាបងអាចធ្វើបាន»

«ទីបំផុតបងថាបងហើយហ្អេ?»Jungkookញញឹមនិយាយកាត់

«កុំបង្វែររឿងJungkook,បើគ្មានបញ្ជាពីបងពួកគេក៏មិនអាចឆែកការដឹកជញ្ជូនដែរ»Jiminរហ័សតប

«វាមិនមែនជារឿងរបស់អូនទេ,អូនអាចធ្វើជាមេធាវីបាន
ដោយរបៀបណាបើអូនគ្មានភាពយុត្តិធម្មផងនោះ,ប៉ាអូនជាជនឧក្រិដ្ឋ!ទទួលស្គាល់ទៅ..»Jungkookយកដៃអង្អែលផ្ពាល់JiminតែJiminបេះដៃគេចេញ«អូ...ឥលូវអូនស្អប់បង
ដោយសារការងារបងហើយហ្អេ?»

«ខ្ញុំអត់បានស្អប់បងទេ,ខ្ញុំគ្រាន់តែត្រូវការពេលខ្លះធ្វើចិត្ត
លើរឿងនេះ...វាពិបាកដែលត្រូវឈរមើលមនុស្សខ្លួន
ស្រឡាញ់បំផ្លាញគ្រួសាររបស់ខ្ញុំ»Jiminនិយាយទាំងហូរទឹកភ្នែករួចក៏ចេញទៅតែJungkookចាប់ដៃគេជាប់ទាញមករកជិតខ្លួនវិញ

«Jimine~បងជាគ្រួសារតែមួយគត់របស់អូន,អ្វីៗដែលកំពុងកើតឡើងគឺមានមូលហេតុ,ក្រែងពួកយើងសន្យាថាឈាន
ទៅជាមួយគ្នាគ្រប់ជំហ៊ានក្នុងជីវិតមិនចឹងហឹម?»
JungkookទាញJiminមកអោននឹងដើមទ្រូងនិយាយ
លួងលោមនិងអង្អែលសក់រលាស់របស់Jiminថ្នមៗ

  រឿង: អាពាហ៍ពិពាហ៍បំពេញកិច្ចWo Geschichten leben. Entdecke jetzt