ភាគ41

1.9K 113 0
                                    

Jiminក្រោកពីគេងរកមើលJungkookតែច្បាស់ណាស់ថាJungkookទៅបាត់ហើយ.Jiminបើកភ្នែកមកឃើញខ្លួនរបស់គេពាក់hoodieរបស់Jungkookតែប៉ុណ្ណោះមិនបានពាក់សម្រាប់ផ្នែកខាងក្រោមឡើយ.Jiminអោនមុខ
ស្រូបយកក្លិនឃូឡូញJungkookដែលនៅជាប់នឹងអាវ.
សុខៗគេស្រាប់តែស្រមៃនឹកឃើញថ្ងៃដែលគេមកផ្ទះជួបគ្រួសារដែលគេនឹកជាទីបំផុត.អាវនេះវាមានក្លិនស្រដៀង
នឹងអាវដែលស្រ្តីម្នាក់អោយគេពាក់ពេលគេបង្ហាញខ្លួននៅផ្ទះគាត់(ផ្ទះដែលគេចាប់ចំរឹតJimin)កាលថ្ងៃនោះ.សូម្បីតែ
ទំហំក៏វែងនិងធំជាងខ្លួនJiminដូចអាវដែលគេពាក់ឥលូវនេះណាស់..

Jiminមើលមុខខ្លួនឯងក្នុងកញ្ចក់,យកមួកដែលជាប់អាវពាក់បាំងសក់របស់គេព្រោះកាលនោះគេមានសក់ពណ៌ខ្មៅ
ហើយអ្វីដែលធ្វើអោយJiminភ្ញាក់ផ្អើលបំផុតនោះគឺគេមានមុខមាត់ដូចបេះដាក់និងនៅដដែលដូចកាលគេអាយុ10ឆ្នាំ.
ទាំងក្លិន,ពណ៌,ទំហំ,ស្ទាយ..គេឈរពីមុខកញ្ចក់ហាក់ដូចជាគេស្ថិតនៅក្នុងស្ថានភាពនោះ,គ្រប់រូបភាពរញេរញៃស្រាប់តែផុសពេញខួរក្បាលJimin..Jiminយកដៃខ្ទប់ក្បាលដែលឈឺភ្លាមព្រោះដោយសារការចងចាំរអាក់រអួលនោះ...
តែគេនៅតែចាំអីមិនបាន,តាំងពីចេញពីផ្ទះនោះការចងចាំរបស់គេហាក់ដូចជាផ្ញើនៅនឹងវាដែរ..គេចាំមិនបានផងថាផ្ទះនោះនៅឯណា

«ហេតុអីខ្ញុំមានអារម្មណ៍ថាមានការទាក់ទងនឹងផ្ទះនោះនៅ
ពេលនេះទៅវិញ?»ហេតុអីគ្រប់យ៉ាងនៃJungkookដូចជា
ប្រហែលៗ?»Jiminនិយាយជាមួយខ្លួនឯង

Jiminខំរៀបចំខ្លួនអោយបានលឿនតាមដែលអាចទៅរួចតែមិនអាចបានដូចចិត្តទេព្រោះនៅឈឺចុកពេញខ្លួនដោយ
សារយប់ម្សិលមិញជាមួយJungkookនៅឡើយ..ប៉ុន្តែគេត្រូវតែទៅរៀនយ៉ាងណាវាសល់តែមួយអាទិត្យទៀតទេគេ
បានបញ្ចប់ការសិក្សាតាមដែលគេរំពឹងទុក.

រាងតូចបើកទូខោអាវយកសម្លៀកបំពាក់ក៏ប្រទះនឹងក្រដាស
noteមួយបិទជាប់ទូដោយសរសេរថាបងក៏មិនចង់ទៅមុនអូនម្តងទៀតដែរតែ "បងមានការងារបន្ទន់ហើយអូនកុំហ៊ានឈានជើងចូលតុលារទាំងពោះទទេអោយសោះបើមិនចឹង
បងនឹងដកពិន្ទុអូន.ញាំអីសិនដឹងឬនៅ!"អ្នកដាក់ពិន្ទុរបស់អូន
Jungkook~.Jiminញញឹមទៅភាពខ្វល់ខ្វាយរបស់ប្តីគេ
មុននឹងថើបnoteនោះរួចបិទជានឹងកន្លែងដើមវិញ
៙៙៙៙៙៙៙៙៙៙៙៙៙៙៙៙៙៙៙៙៙៙៙៙៙៙៙
«Hoonsuk,គ្រាន់តែធ្វើអីតាមខ្ញុំនិយាយទៅ.ដាក់ពាក្យប្តឹងប្រឆាំងនឹងត្រកូលPark.ខ្ញុំនៅទីនេះចាំទទួលគ្រប់យ៉ាងតែខ្ញុំមិនអាចប្តឹងគាត់ដោយផ្ទាល់ឡើងព្រោះនឹងមានសំណួរ
បកមកសួរខ្ញុំថាខ្ញុំដឹងពីរឿងដឹងជញ្ជូនថ្នាំដោយរបៀបណា
ទាំងមិនបានសើបអង្កេតផងនោះ!ខ្ញុំពីពេលណាដែលទំនិញ
នឹងដឹកចេញហើយប៉ូលីសនឹងចុះចាត់ការពេលតែមួយ..
គាត់នឹងគ្មានឱកាសទីពីរយកទំនិញលាក់ទេ»

  រឿង: អាពាហ៍ពិពាហ៍បំពេញកិច្ចWhere stories live. Discover now