ភាគ29

1.3K 104 4
                                    

Jungkookនៅអង្គុយក្នុងបន្ទប់ប្រជុំចៃដន្យក៏ប្រទាក់ភ្នែកនឹងវត្តមានJiminដែលកំពុងដើរវែកសក់ទៅក្រោយកាត់
បន្ទប់ប្រជុំនោះ.គេស្រាប់តែញញឹមនឹងរូបភាពត្រឹមតែ
3វិនាទីនៃស្របស់Jiminប៉ុន្តែJiminគេចពីJungkook
ហើយព្យាយាមរការងារអ្វីដែលអាចធ្វើបាននៅក្រៅoffice
របស់Prosecutor Jeonព្រោះកំពុងមិនឃើញមុខមិនចង់លឺសម្លេង

Jiminក៏រកឃើញបន្ទប់បោះបង់ចោលមួយដែលមានផ្ទុកឯកសារចាស់ៗជាច្រើន.គេអានផ្លាកលើឯកសារទាំងនោះក៏មានមួយចំនួនដែលគួរអោយចាប់អារម្មណ៍ដើម្បីស្វែងយល់បន្ថែមពីរបៀបដោះស្រាយនឹង.ឯកសារទាំងអស់សុទ្ធតែប្រលាក់ដោយធូលីគេ៏យកវាទៅដាក់លើតុTaehyung
រួចក៏ទៅលាងដៃចេញ.

Jiminនៅឈរអោនលាងដៃពីមុខកញ្ចក់ធំក្នុងបន្ទប់ទឹកតែ
ពេលងើបមុខឡើងស្រាប់តែមើលឃើញJungkook
កំពុងឈរក្រោយខ្នងគេក្នុងកញ្ចក់តាំងពីពេលណាមិនដឹង.
Jiminភ្ញាក់ព្រើតហើយក៏រហ័សបែរមកក្រោយ.

«មានដឹងថាលោកកំពុងបំភ័យខ្ញុំទេ!មនុស្សរោគចិត្ត»Jimin
ថាបន្ទាប់ពីក្រោយយកដៃស្ទាបទ្រូងដែលភ្ញាក់ព្រើតមិញនេះ

«ចាំខ្ញុំបានច្បាស់ណាស់ណ៎?»JungkookនិយាយហើយដើរជិតJimin

Jiminមិនតបហើយក៏បង្វិលភ្នែកកន្លះជុំដាក់Jungkook
និងប្រឹងចេញទៅតែJungkookចាប់ចង្កេះគេជាប់រួចរុញ
Jiminអឹបនឹងជញ្ជាំងជិតនោះ

«ឯងកើតស្អី?!ហេតុអីចូលចិត្តធ្វើខ្លួនdramaម្ល៉េះ?ឯងហ៊ាន រត់ទៅឆ្ងាយពីខ្ញុំម្តងទៀតហើយទាំងដែលដឹងថាខ្ញុំមិនចូលចិត្ត.ហើយខ្ញំមិនបានប្រាប់ឯងទេឬហីយ៉ាងមិញថាខ្ញុំត្រូវការអោយឯងនៅពីមុខភ្នែករបស់ខ្ញុំគ្រប់ពេលវេលាហ្អា?!»
Jungkookសួរតែគ្មានសំណួរណាដែរJiminឆ្លើយឡើយ

«លែងខ្ញុំ!»Jiminនិយាយតិចៗ

«ម្សិលមិញខ្ញុំលែងឯងហើយឯងបានទៅធ្វើអីខ្លះ?គឺធ្វើខ្លួនជាមនុស្សកំសាករត់ទៅរកប៉ារបស់ឯងដោយគ្មានការអនុញាតពីខ្ញុំនោះអី»Jungkookក្តាប់ដើមដៃJiminណែនជាងមុខ

«ត្រូវ!ខ្ញុំជាមនុស្សកំសាក!ចុះលោកជាអីដែរ?គឺជាពួក
ចាប់រំលោភត្រូវទេ?»Jiminសម្លឹងមុតទៅភ្នែកJungkook

  រឿង: អាពាហ៍ពិពាហ៍បំពេញកិច្ចWhere stories live. Discover now