ភាគ48

1.5K 96 1
                                    

បន្ទាប់ពីមង្គលការមួយឆ្នាំរបស់JungkookនិងJiminកន្លងមក,ថ្ងៃនេះជាលើកដំបូងហើយដែលJungkookនាំJimin
មកលេងផ្ទះHyunបងប្រុសរបស់គេដែលជាអ្នកចងចំណងអាពាហ៍ពិពាហ៍នេះ

«បងមិនចង់ជឿសោះថានេះជាJiminដែលធ្លាប់ស្រែក
រឡេរឡូនិងតែងរករឿងអ្នកដទៃពីមុន»Hyunនិយាយ
មើលទៅJiminដែលកំពុងរវល់លេងជាមួយSuziកូនស្រីគាត់ក្នុងបន្ទប់នាង,ចំណែកគាត់និងJungkookកំពុងអង្គុយជជែកគ្នានៅឯតុអាហារ

«hyung,ឈប់មើលទៅJiminបែបហ្នឹងទៀតហើយប្រាប់មកថាខ្ញុំធ្វើអីបន្តទៀតឥលូវនេះ»Jungkookសួរគាត់

«មិនគួរអោយជឿទេថាគេជាក្មេងប្រុស,មនុស្សប្រុសអាច
មានមុខមាត់យ៉ាងនេះបានដោយរបៀបណា»Hyunសួរ
ទាំងមិនឆ្លើយនិងសំណួរJungkook

«Hyung!ខ្ញុំនឹងប្រាប់រឿងគ្រប់យ៉ាង,ខ្ញុំដឹងហើយថាអ្នកណាសម្លាប់ម៉ាក់របស់Jimin.ពួកយើងដឹងតាំងពីដំបូងមក»
Jungkookនិយាយយកដៃអង្អែលតុអាហាថ្នមៗ

«កុំធ្វើអោយបងចង់គាំងបេះដូងចឹងទៀត!ឯងមិនត្រូវយក
រឿងនោះប្រាប់អ្នកណាទាំងអស់!បងពិបាកនឹងចេញពីពិភព
លោកនេះ-»

«ពិបាកសម្រាប់បងចឹងឬ?មែនហ្អេ?ខ្ញុំមិនគិតថារត់គេចដោយមិនបែរខ្នងមើលមកក្រោយវាពិបាកនោះទេហើយខ្ញុំក៏មិនគិតដែរថារត់ចោលម្តាយនិងប្អូនទុកអោយនៅស្លាប់វា
មិនពិបាកសម្រាប់បងទេ,hyung»Jungkookប្តូរពីអង្អែលមកជាឆូតតុខ្លាំងៗនិយាយទាំងអារម្មណ៍ឈឺចាប់លាយឡំជាមួយស្នាមញញឹមបិសាច

«យើងបានប្រាប់ប៉ាអោយចេញពីរឿងសង្គមអ្នកលេងស្អីនោះតែគ្មានអ្នកណាម្នាក់ស្តាប់ឡើយ.ឯងចង់បានបល័ង្គ
ហ្នឹងតាំងពីដើមតែយើងស្អប់វាចឹងហើយទើបយើងចេញ»
Hyunធ្វើជានិយាយពន្យល់យករួចខ្លួនតែJungkookសើច

«ត្រូវ..ក៏ដោយសារកាលនោះខ្ញុំនៅជាក្មេងឈាមរាវងាយ
នឹងអោយអំណាចអូសទាញហើយបង?ហេតុអីបានជារត់បាត់នៅយប់ដែលប៉ាត្រូវគេសម្លាប់?អោយខ្ញុំជួយឆ្លើយទេ?គឺព្រោះតែបងជាមនុស្សកំសាក»Jungkookនិយាយភ្នែកមុតញញឹមចុងមាត់

«ហេតុអីពួកយើងមកនិយាយពីរឿងកន្លងហួសធ្វើអី?
Park Akarsuនោះទេជាអ្នកដែលមិនគួរអោយទុកចិត្ត»
Hyunនិយាយបង្វែររឿង

  រឿង: អាពាហ៍ពិពាហ៍បំពេញកិច្ចWhere stories live. Discover now