ភាគ50🔞

2.9K 132 10
                                    

«ព្រះហ្អើយ!!Jungkook!!បងបំភ័យខ្ញុំស្ទើរលើសព្រលឹងហើយដឹងទេ!!»Jiminនិយាយទាំងដកដង្ហើមដង្ហក់ព្រោះមិញនេះភ័យខ្លាំងមិនតិចឡើយតែក៏ធូរទ្រូងដែលម្នាក់នោះមិនមែនមនុស្សអាក្រក់ឬខ្មោចមកពីណាតែជាប្តីគេវិញទេ

ជំនួសអោយពាក្យបកស្រាយ,Jungkookមិនបាននិយាយតបតឡើយ,រួចគេក៏ចាប់ទាញដៃJiminនាំគេមកផ្ទះខាងមុខ
វិញហើយចាក់សោរបន្ទប់ក្រោមដីនោះពីខាងក្រៅវិញ

«នែ?!!»Jiminស្រែកត្អួញបន្ទាប់ពីត្រូវJungkookរុញទៅ
លើសាឡុងក្នុងផ្ទះ

«អូនចុះទៅធ្វើអីខាងក្នុងនោះ?»Jungkookសួរ«បងមិន
បានប្រាប់ទេឬថាមិនអោយទៅក្បែនោះ?»គេសួរបន្ថែម

«ខ្ញុំលឺសម្រឹបជើងដូចជាមានមនុស្សនៅខាងក្នុង»Jimin
ព្យាយាមរៀបរាប់ប្រាប់តែJungkookនិយាយកាត់

«Jimin,អាចមានមនុស្សទៅនៅក្នុងបន្ទប់ក្រោមដីបាន
យ៉ាងមិច??ម៉្យាងទ្វារក៏ជាប់សោរពីខាងក្រៅរហូតអូនទៅបំបែកហ្នឹងហើយ»Jungkookប្រកែកធ្វើដូចជាហួសចិត្ត

«តែរបស់របរខាងក្នុងទាំងអស់ជាអ្វី?»Jiminសួរប្តូរប្រធានបទព្រោះមិនចង់អោយJungkookចាប់កំហុសរឿងធ្វើអ្វីដែលអ្នកខាងប្តីហាម,តែសំណួរនេះក៏ជាអ្វីJungkookមិនចង់ឆ្លើយដូចគ្នា

«គ្រាន់តែជារបស់ចាស់អត់ប្រយោជន៍»Jungkookតប
ហីៗរួចដើរទៅបន្ទប់ពួកគេដើម្បីសម្អាតខ្លួន

«ឈាម...»

«ថាមិច?»Jungkookឈប់ឆ្កឹងរួចងាកមកវិញភ្លាមៗ

«ស្នាមឈាមដែលនៅប្រឡាក់លើអាវុធអស់នោះ,វាមើល
ទៅដូចជាមិនចាស់ប៉ុន្មានទេ»Jiminប្រាប់តែJungkook
បង្វិលភ្នែកក្រលឹងមិនចង់បកស្រាយ

«Jiminie,ចុះជាមានបញ្ហាជាមួយអូនឬអត់?»Jungkook
សួរនិងឈរផ្អែកជញ្ជាំងក្បែរកាំជណ្តើរដែលគេរៀបនឹងឡើងមុននេះ

«បងថាបងឈប់ធ្វើការនោះហើយ»Jiminនិយាយទាំងនៅអង្គុយលើសាឡុងដដែល

«បងបានព្យាយាមហើយ,បងក៏កំពុងតែរស់ក្នុងជីវិតមនុស្សប្រុសធម្មតាម្នាក់ដែរ..តែក្រោយមកបងត្រូវpayលើរបស់ខ្លះហើយនោះជាអ្វីដែលបងត្រូវយកទៅpay»គេឆ្លើយ

  រឿង: អាពាហ៍ពិពាហ៍បំពេញកិច្ចWhere stories live. Discover now