ភាគ26

1.4K 101 0
                                    

មេឃប្រែជាងងឹតម្តងបន្តិចៗទៅតាមពេលវេលារបស់វា,នេះប៉ុន្មានម៉ោងទៅហើយដែលJiminនៅតម្រេតខ្លួនលើគ្រែកំពុងតែឆ្ងល់ថាយប់ណាស់ទៅហើយJungkookនៅមិនទាន់មកផ្ទះនៅឡើយតាំងពីពេលដែលចេញទៅជាមួយ
Ji-eunមកម្ល៉េះ

«ហេតុអីយើងត្រូវខ្វល់ពេលនេះប្រហែលជាកំពុងមាន
ក្តីសុខលើគ្រែជាមួយនាងបិសាចនោះហើយ»Jimin
ព្យាយាមលួមលោមបេះដូងឆ្កួតឡប់របស់ខ្លួនឯងដែលចេះតែបញ្ជាអោយខួរក្បាលគិតពីអ្នកខាងនោះមិនឈប់,
គេក្រោកពីលើគ្រែទាំងមិនទាន់បានសម្រាកស្រួលបួលហើយចេះតែដើរលេងជុំវិញទៅវិញទៅមកក្នុងបន្ទប់របស់គេតែមិនអាចជួយអោយចិត្តគេបានស្ងប់ឡើយ...មួយសន្ទុះក្រោយJiminដកដង្ហើមធំហើយក៏ផ្ទួលខ្លួនទៅលើពូកម្តងទៀតគិតពិចារណាពីជីវិតរបស់គេ

កាលពីJungkookមិនដែលលូកដៃឬមករញេរញៃរំខាន
នឹងជីវិតរបស់គេ,គេបែរជាទម្លាក់កំហុសអោយJungkook
តែឥលូវនេះJungkookចាប់ផ្តើមលូកលាន់មកធ្វើបានគេ
មិនចេះឈប់,ជំនួសអោយការស្អប់Jiminបែរជាមានអារម្មណ៍ថាចាប់ផ្តើមលង់ស្រឡាញ់មនុស្សអាក្រក់ម្នាក់
នោះទៅវិញ.ប៉ុន្តែJiminផ្ទាល់ក៏មិនទាន់ប្រាកដដែលថាគេពិតជាមានចិត្តមែនឬអត់ព្រោះគេមិនយល់អ្វីហៅថាការ
ស្រឡាញ់នោះទេ,វាគ្រាន់តែជាការសន្និដ្ឋានរបស់Jimin
ប៉ុណ្ណោះ.គេនៅតែច្របូកច្របល់បែងចែងមិនទាន់ត្រូវ,តើ
នេះជាស្នេហាមែនទេ?បើសិនជាមានអ្នកមកសួេគេថា
ស្រឡាញ់Jungkookឬទេ,គេប្រាកដជាឆ្លើយទេ!តែ
ហេតុអីបានជាគេមានគំនិតមួយស្អប់ការពិតដែលពេលនេះ
JungkookកំពុងនៅជាមួយJi-eun,ពួកគេច្បាស់ជាកំពុងមានអីៗជាមួយគ្នាមិនខាន..ហ្អើយ

«លោកកំពុងធ្វើស្អីមកលើខ្ញុំទៅ,Jungkook?!»Jimin
ដាក់សំណួរលើខ្លួនឯង

មេឃស្រាប់តែទម្លាក់ភ្លៀងមកលាយឡំជាមួយសម្លេងផ្គររន្ទះដែលJiminខ្លាចតិចតួចដែរព្រោះពេលនេះនៅផ្ទះតែ
ម្នាក់ឯងទាំងស្ងាត់ឯខាងក្រៅក៏ងងឹត,កាលនៅជាមួយប៉ា
របស់គេមានអ្នកបម្រើច្រើននាក់គ្រាន់ដើរចុះដើរឡើង
តែឥលូវនេះមានតែខ្យល់បក់បុកនឹងបង្អួចនិងសម្លេងខ្លាំងៗ
របស់ទឹកភ្លៀងដែលធ្លាក់មក

ទោះជាខ្លាចJiminខំបិទភ្នែកសម្រួលអារម្មណ៍ហើយគិតអីដែលវិជ្ជមានប៉ុន្តែសុខៗទ្វារក៏របើកដោយកម្លាំងខ្យល់ធ្វើអោយJiminភ្ញាក់ព្រើតនឹងសម្លេងទ្វារបោកនឹងជញ្ជាំង.គេ
ក្រោកឡើងរួចដើរទៅបិទទ្វារវិញតែភ្លើងបន្ទប់ក៏រលត់ឆឹងតំណាលគ្នា,គេចង់រកពិលមកបញ្ចាំងដែរតែមិនដឹងនៅឯណា,ហើយណាមួយទូរស័ព្ទក៏គ្មានតាំងពីថ្ងៃដែលប្តីរូបល្អរបស់គេគប់ចោលមកម្ល៉េះ,Jiminព្យាយាមរកមកឌីស្យ៉ង់ទ័រ
ភ្លើងតែដោយសារមេឃងងឹតមានត្រឹមតែពន្លឺបន្តិចបន្តួចពី
ស្រមោលព្រះចន្ទប៉ុណ្ណោះចឹងហើយទើបវាពិបាករក.

  រឿង: អាពាហ៍ពិពាហ៍បំពេញកិច្ចWhere stories live. Discover now