ភាគ15

1.6K 112 0
                                    

🏫 Jungkook's office🏫

«Prosecutor Jeon!ការងារសាងសង់នៅក្នុងព្រៃដែល
លោកបញ្ជានោះបាននឹងកំពុងចាប់ផ្តើមហើយប៉ុន្តែមូល
និធិសត្វព្រៃមួយចំនួនមានបំណងដាក់ពាក្យបណ្តឹងប្រឆាំងនឹងលោក»មេធាវីម្នាក់រាយករណ៍ប្រាប់Jungkookពេលដែលគេកំពុងអង្គុយលើកៅអីអានឯកសារដែលខាងអង្គការគាំពារសត្វព្រៃផ្ញើមក

«គ្មានសត្វព្រៃនៅទីនោះទេ»Jinនិយាយ

«មុនពេលដំណើរការករណីនេះខ្ញុំបាននិយាយជាមួយ
អាជ្ញាធរអភិរក្សសត្វព្រៃរួចហើយ.ហើយបញ្ហានៃចម្ការ
យើងនឹងមិនបង្កអន្តរាយដល់ដីទាំងនោះនៅពេលសាងសង់ផ្លូវឆ្លងកាត់ឡើយ»Jinពន្យល់រៀបរាប់ពីបញ្ហាដែល
ដោះស្រាយរួច

«ចុះហេតុអ្វីបានជាមនុស្សទាំងនោះភ័យស្លន់ស្លោអីខ្លាំងម្ល៉េះ?!! ពួកគេបានផ្ញើសារទាំងនេះមកខ្ញុំពីអាបញ្ហាទាំងនោះគ្មានប្រណីដៃតិចសោះ.ពួកគេជំទាស់មិនចង់អោយពួក
យើងកែប្រែព្រៃនោះទៅជាកន្លែងសាធារណៈក៏ព្រោះតែខ្លាចជំនួញរបស់គេជួបគ្រោះថ្នាក់នោះអី.»Jungkook
និយាយដោយតានតឹង

«លោកមានដឹងថាមានរឿងអីទេ?ខ្ញុំទើបតែរកឃើញចំណុចខ្សោយរបស់មនុស្សម្នាក់ហើយម្នាក់នោះគេនឹងមិន
បានមកតុលារការនោះទេទោះជាយ៉ាងណាក៏ដោយ!
អ្នកទាំងអស់គ្នាគួរតែទៅសម្រាកចុះព្រោះនៅមានរឿងជាច្រើនទៀតដែលត្រូវអោយពួកលោកខាតពេលលើវា»Jungkook គោះតុផ្តល់សញ្ញា

មេធាវីទាំងអស់អោនគោរពលាJungkookមុន
នឹងចេញទៅ

«មេធាវីJin?យើងនិយាយគ្នាពីរបីម៉ាត់សិនបានឬអត់?»
JungkookហៅពេលដែលJinរៀបនឹងចេញទៅក្រៅដែរ.Jinងួកក្បាលយល់ព្រមហើយដើរទៅបិទទ្វាររួចទៅអង្គុយទល់មុខJungkookនិងចាប់ផ្តើមនិយាយតាមមនុស្សជិតដិតវិញ

«Jin,ខ្ញុំចង់អោយបងប្រមូលរឿងរបស់Jiminកាលពីអតីតកាលមកអោយខ្ញុំ»Jungkookនិយាយសម្លេងស្មើរ

«okay,បានតើ!តែមានរឿងមួយសិស្សគ្រប់គ្នាមកអស់
ហើយស្មាននេះហើយJiminនៅមិនទាន់មកដល់នៅ
ឡើយទេ»Jinប្រាប់ក្រែងឡរJungkookមិនបានដាស់តឿនJimin

«អូ!មិនអីទេបើគេមកដល់ថ្មើរណាអោយគេចូលមកចុះ.
ជីវិតគេលំបាកមកច្រើនហើយ..»Jungkookសើចព្រោះដឹងខ្លួនថាគេជាមូលហេតុដែលធ្វើអោយJiminយឺត..ជួយ
មិនបានទេក្មេងម្នាក់នោះទាំងរឹងក្បាលហើយមិនចេះខ្លាចអ្នកណាចឹងមានតែប្រើវិធីបង្ខំហើយ
🏠🏠🏠🏠🏠🏠🏠🏠🏠🏠🏠
Sugaជិះឡានរបស់Jiminយកមកអោយគេនៅផ្ទះ
Jungkookវិញព្រោះយប់មិញJiminបើកខ្លួនឯងមិនរួច.
Sugaមិនបានចុចកណ្តឹងទេដោយសារតែJiminគង់តែចេញមកដើម្បីទៅរៀនចឹងគេក៏នៅរងចាំខាងក្រៅទៅ.
បន្ទិចមកទ្វារផ្ទះក៏បើកបង្ហាញនូវស្រ្តីម្នាក់មានយួរកាបូបតូចធំចេញមកខាងក្រៅបន្ទាប់ពីនោះJiminក៏ចេញមកពី
ក្រោយនាង

  រឿង: អាពាហ៍ពិពាហ៍បំពេញកិច្ចWhere stories live. Discover now