សុបិន

1.1K 94 1
                                    

នៅក្នុងហាងកាហ្វេដែលមានក្មេងប្រុសបីអ្នកកំពុងតែសន្ទនាគ្នារឿងសំខាន់។ Yi Han ធ្វើមុខភ្ញាក់ផ្អើលព្រោះតែមិត្តពីរអ្នកទៀតបានស្រែកឈ្មោះតែមួយតំណាលគ្នាខ្លាំងៗ

"Xaio Zhean ជាអ្នកណា!?"

Yi Han មុខស្លើដាក់អ្នកទាំងពីរហើយក៏ចង់ដឹងថាម្នាក់នោះជាអ្នកណាខ្លាំងណាស់

Xaio Zhan ងាកមកមើលមុខ Yi Han ហើយបន្ធូរការដកដង្ហើមបន្តិច បន្ទាប់មកក៏ប្រាប់ការពិត

"Xaio Zhean ជា ORea ហើយជាបងប្រុសរបស់ខ្ញុំគាត់បានចាកចេញពីផ្ទះកាលពីខ្ញុំនៅអាយុ13ឆ្នាំតាំងពីនោះមកពួកយើងមិនដែលទាក់ទងគ្នាទេ "

"គាត់ជាមនុស្សដែលធ្វើអ្វីតាមខ្លួនប្រាថ្នា តែថាគាត់ទាក់ទងអីនឹង AnTi Aniya!??"

RyO សួរបន្ថែមចំណែកឯ Yi Han ក៏មានស្មារតីពីការភ្លឹកនឹងរឿងអម្បាញ់មិញមកវិញ ហើយចូលមកអង្គុយចុះលើសាឡុងដែរ

"គាត់ធ្លាប់ជាគូរស្នេហ៍របស់ AnTi Aniya!!"

និយាយបានត្រឹមនេះអ្នកដែលស្ដាប់សឹងតែមិនជឿទេ ជាពិសេសគឺ Xaio Zhan គាត់ចាប់ដៃ Yi Han ឲ្យឈប់និយាយភ្លាម

"ឈប់សិន!!ធ្លាប់ជាគូរស្នេហ៍!?សង្សារចាស់!?បងប្រុសខ្ញុំស្រលាញ់ប្រុស!??"

Yi Han សើចនឹងទឹកមុខភ្ញាក់ផ្អើលរបស់ Xaio Zhan ជាប្អូនយ៉ាងម៉េចមិនស្គាល់បងខ្លូនឯង

"មែនហើយ!!អាចនិយាយថាគាត់នៅពីលើ មិនមែនដូចឯងទេ!!ហើយគាត់ល្បីលឿនបែបនេះក៏ព្រោះតែបានការជ្រំជ្រែងពី AnTi "

"បងខ្ញុំបោកគេមែនទេ!?ពេលដែលល្បីហើយក៏ដោះដៃចឹងហ្អី!??"

RyO លើកដៃវៃក្បាល Xaio Zhan ស្ទើរតែផ្កាប់មុខព្រមទាំងធ្វើមុខដូច Xaio Zhan ជាមនុស្សល្ងង់ទៀតផង

"ឯងគួរតែទុកចិត្តបង Zhean ខ្លាំងជាងនេះ!!ទោះគាត់ចេញពីគ្រួសារពិតមែនតែគាត់ល្អដាក់ឯងណាស់ពីមុនមក!!"

"បើចឹងហេតុអីបានគាត់បែកគ្នា!!?"

ទាំងពីរអ្នកងាកទៅមើល Yi Han ដែលជាមនុស្សតែម្នាក់គត់ដែលដឹងចម្លើយ

"ជាធម្មតាចំណងស្នេហារបស់មនុស្សប្រុសមិនស្ថិតស្ថេរទេ!!ស្រឡាញ់ភេទដូចគ្នាត្រូវចាត់ទុកថាជាចំណង់ផ្លូវភេទសម្រាប់អ្នកប្រុស AnTi គាត់ដូរប្រុសដូចដូរស្បែកជើង តែសម្រាប់លោក ORea មិនដូចគ្នាទេ!!វាមិនមែនត្រឹមតែជាចំណង់ទេវាចេញពីចិត្តផងដែរ សរុបមកខ្ញុំលើថា ORea ចាប់បាន AnTi នៅលើគ្រែទើបគាត់សម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងនេះ!!"

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Where stories live. Discover now