របស់ឯងល្អទាំងអស់

1.2K 101 1
                                    

មិត្តទាំងពីរកំពុងតែរងចាំស្ដាប់ដំណឹងល្អនិងដំណឹងអាក្រក់ពីមាត់ RyO យ៉ាងយកចិត្តទុកដាក់

"ដំណឹងល្អគឺបង Xaio Zhean នឹងមានការបង្គំតន្ត្រីនៅយប់ស្អែកនេះ...."

RyO និយាយមិនចប់តែអ្នកស្ដាប់រំភើបដូចបានហោះចឹង

"ពិតមែនហ្អេ!?ទីបំផុតបានជួបបងប្រុសហើយ!!"

"ហ្គេមទើបតែចាប់ផ្តើមទេ!!"

ពួកគេទាំងពីរសុទ្ធតែមានគោលដៅរាងខ្លួននឹងសង្ឃឹមខ្ពស់ទាំងនៅមិនទាន់ដឹងពីដំណឹងអាក្រក់

"តែរឿងអាក្រក់វិញនោះគឺ....អស់សំបុត្រហើយចូលរួមត្រេកអរផង!!"

អារម្មណ៍ដូចឡើងឋានសួគ៌អម្បាញ់មិញវាចុះនរគវិញត្រឹមមួយដង្ហើម

"ហើយនិយាយដូចមនុស្សចឹង!!បើចឹងអាដែលប្រាប់ធ្វើស្អី!?អ្នកណាក៏ដឹងដែរថា ORea ម្នាក់នោះជាតារាដែលក្នុងដួងចិត្តមនុស្សគ្រប់គ្នា ហើយសំបុត្របើអស់គឺអស់ហើយ!!"

Yi Han និយាយទាំងល្វើយក្នុងចិត្ត ខណៈពេលដែល RyO កំពុងតែនឹកឃើញវិធីល្អតែមួយគត់

"តែវាងាយស្រួលដូចទាត់ខ្យល់ចឹងសម្រាប់ម្នាក់នោះ!!"

Xaio Zhan ធ្វើភ្នែកជ្រឹមៗ ជ្រួញចិញ្ចើមចូលគ្នា សម្លក់ទៅ Ryo

"អ្នកណាគេ!??និយាយអត់ដឹងក្បាលកន្ទុយ Block លូវ!!"

"គឺកំពូលអ្នកមានអំណាចដើរតាមផ្លូវក៏ឆ្កែគេចដែរ Wang Yibo នោះអី!!ត្រឹមសំបុត្រ Concert ពីរបីសន្លឹកគាត់់ផ្ទាត់ដៃតែមួយដងក៏បានភ្លាម!!"

គំណិតល្អខ្លាំងណាស់តែយោបល់អាក្រក់បន្តិច គាត់ទើបតែមិនចេញទៅជួប Yibo បីថ្ងៃហើយមុននឹងចង់បានសំបុត្រ Concert ធ្វើសំបុត្របុណ្យសពមុនសិនទេដឹង

Xaio Zhan ក្រវីក្បាលនឹងក្រវីដៃញាប់ស្អេក គាត់បដិសេធដាច់ខាតលើកទង់ជ័យសរមុនហើយ

"ក្រែងឯងត្រូវគ្នាជាមួយលោកពូទី9ហើយមែនទេ!?"

"Yihan!ឯងក៏ដឹងស្រាប់ហើយថាពូឯងយ៉ាងម៉េចនោះ!!"

Yi Han ឈរជ្រោងហោប៉ៅញញឹមចម្អក

"ត្រូវហើយ!!លោកពូរបស់ខ្ញុំម៉េចនឹងអាចអភ័យទោសដល់មនុស្សដែលបានរត់ចោលគាត់ដល់ទៅបីថ្ងៃទៅ!!"

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Where stories live. Discover now