បេសកកម្មចាប់ផ្តើម

804 73 0
                                    

រាត្រីចូលមកដល់ទាំងដែលទើបតែភ្លឺអម្បាញ់មិញនេះសោះមួយថ្ងៃមួយថ្ងៃលឿនពិតមែន។ វីឡាក្រោយភ្នំអូរអរខុសធម្មតាព្រោះតែយប់នេះមាពិធីនោះអីតែមិនដឹងថាពិធីសប្បាយឬនឹងមានពិធីបុណ្យសពតាមក្រោយឬអត់ទេ។

កំពុងតែមានភាពអូរអរអបអរសាទរម្ចាស់កម្មវិធី កំលោះទាំងបីក៏ដើរចូលមកព្រមគ្នាធ្វើឲ្យភ្ញៀវនៅក្នុងកម្មវិធីទាំងមូលងាកមកចាប់អារម្មណ៍នឹងភ្ញៀវពិសេសបីរូបនេះវិញ។

សួរថាអ្នកណាមិនល្បី Wang Yibo មេគ្រួសារដ៏គួរឲ្យខ្លាចនិងផ្ដាច់ការក្នុងគ្រួសារ Wang Ji Ming មេគ្រួសារទឹងរឹងជាងវិន័យសាលា និងកូននាគនៃជំនួញ ORea តារាដែលរះមិនដែលធ្លាក់ ទៅទីណាក៏មានអ្នកស្គាល់។ មកម្ដងទាំងបីរបែបនេះមិនខ្លាចបេះដូងមនុស្សស្រីនៅក្នុងកម្មវិធីរលាយខ្ទិចទេអី!?

Long Aniya ដើរទៅរាក់ទាក់ភ្ញៀវពិសេសតាមបែបអ្នកថ្លៃថ្នូរ

"មានកិត្តិយសណាស់ដែលពួកលោកមកចូលរួមពិធីតូចទាបបែបនេះ!!"

"បានលោកប្រុស Aniya ដាក់ខ្លួនមកអញ្ជើញហើយនោះពួកខ្ញុំម៉េចនឹងហ៊ានមិនមក!!"

ORea ញញឹមឌឺដងស៊កសៀតសម្ដីឲ្យវិញដោយមិនរអាថែមទាំងមាន Ji Ming បន្ថែមល្បោយពីក្រោយ

"នេះខំដាក់ខ្លួនមកខ្លាំងណាស់!!បើមិនគិតថាធ្លាប់មានទំនាក់ទំនងល្អទេប្រហែលជាភ្លេចបាត់ទៅហើយ!!"

Long ខាំមាត់ស៊ូទ្រាំសិន នៅមិនទាន់ដល់ពេលគាត់ទេឲ្យឆ្កែព្រូសសប្បាយសិនចុះមុននឹងចាប់ដាក់ទ្រុង។ គាត់សម្រួលអារម្មណ៍និងញញឹមស្រស់វិញដូចជាគ្មានឈឺចាប់អីបន្តិចសោះ

"ហាហា!!ជាកិត្តិយសខ្លាំងណាស់!! ភ្ញៀវពិសេសអញ្ជើញសប្បាយតាមសម្រួលមិនបាច់ក្រែងចិត្តទេ!!"

Long ញញឹមមានល្បិចបែបបើកចំហរឲ្យអ្នកទាំងបីឃើញច្បាស់។ គាត់សម្លក់ម្ចាស់ភ្នែកបិសាចបន្តិចទើបងាកខ្លួនដើរចេញធ្វើព្រងើយ។

Yibo ក្ដាប់ដៃណែនចង់ដាល់មនុស្សម្ដុំនេះឲ្យធូរស្រាលមែនទែតែគាត់បានតែដក់ដង្ហើមចូលជ្រៅទប់អារម្មណ៍និងងាកមកងក់ក្បាលដាក់ ORea និង Ji Ming ហើយពួកគេទាំងពីរក៏ងក់តបមុននឹងដើរចេញ

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Donde viven las historias. Descúbrelo ahora