ឯងជាផ្នែកមួយនៃជីវិតខ្ញុំ

997 79 0
                                    

តុតុ.......

សម្លេងគោះទ្វារធ្វើឲ្យ Xaio Zhan ដែលកំពុងតែអង្គុយលង់គំនិតបែរមករកសម្លេង ហើយក៏ញញឹមដាក់អ្នកដែលដើរចូលមកជាមួយនឹងថាសបបរ

Yibo ឡើងទៅអង្គុយជិត Xaio Zhan នឹងជួយលើកបបរចេញពីថាសមកកាន់

"ទំនងដល់ហើយ!!បងធ្វើខ្លួនឯងមែនទេ!?"

Xaio Zhan និយាយសរសើរដោយភ្នែកនៅដិតអារម្មណ៍នឹងបបរគ្រឿងមួយចានដែលមានការរៀបចំគួរឲ្យចង់ញ៉ាំ

"បង!?មិនមែនទេគឺចុងភៅរបស់ Ji Ming!!"

Xaio Zhan ដកដង្ហើមធំគាត់ក៏បានដឹងស្រាប់ហើយថាមនុស្សប្រុសមាឌដំបងម្នាក់នេះគ្មានថ្ងៃចេះធ្វើម្ហូបទេ

"មកចាំបងបញ្ចុក!!"

Yibo ដួសបបរបញ្ចុក Xaio Zhan ម្ដងបន្តិចថែមទាំងផ្លុំឲ្យទៀតផង ហើយក៏យកកន្សែងមកជូតមាត់ឲ្យផងដែរ រីឯអ្នកអានក៏មិនបាច់ច្រណែនទេ

"រសជាតិយ៉ាងម៉េចដែរ!!"

Xaio Zhan ទ្រឹងនឹងសំណួរ Yibo បន្តិចមុននឹងញញឹមលាក់កំណួច

"មិនឆ្ងាញ់ទេ!!"

"ពិតមែនហ្អេ!?"

Yibo ឃើញទឹកមុខ Xaio Zhan ហើយក៏ដួសបបរមកញ៉ាំខ្លួនឯងតែរសជាតិក៏ទទួលយកបានធម្មតា

"តែបងថារសជាតិក៏ឆ្ងាញ់ហើយតើ!!"

Xaio Zhan ញញឹមរបៀបមនុស្សគ្មានកម្លាំងហើយ ឈោងចាប់ចានបបរពី Yibo នឹងដួសបបរបញ្ចុក Yibo ម្ដងទៀត

"មែនហើយ!រស់ជាតិមិនអីទេ តែអ្វីដែលមិនប្រក្រតីគឺបងនឹងហើយ!!ខ្ញុំគ្រាន់តែចង់ឲ្យបងញ៉ាំបបរជាមួយខ្ញុំ!!"

Yibo លើកចិញ្ចើមម្ខាងហើយក៏អស់សំណើចអោនទៅថើបថ្ងាស Xaio Zhan មុននឹងដណ្ដើមចានពី Xaio Zhan វិញ

"បងមិនអីទេ!!ឲ្យតែបានឃើញស្នាមញញឹមរបស់ Zhan បងក៏មានសេចក្តីសុខពេកហើយ!!"

Yibo និយាយផងដួសបបរបញ្ចុក Xaio Zhan បន្តរផង ចំណែកអ្នកដែលត្រូវបញ្ចុកក៏ព្រមញ៉ាំតាមសម្រួល

"Rosy នាងយ៉ាងម៉េចហើយ!!"

នៅពេលដែលលឺ Xaio Zhan សួរស្លាបព្រាដែលកាន់នឹងដៃ Yibo ច្របាច់សឹងតែបាក់

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Where stories live. Discover now