ស្ទាយ៍ចាស់

929 81 0
                                    

ក្នុងឡានទំនើបដែលបើកបរសំដៅទៅសហគមន៍អភិជនបើកមកដល់ពាក់កណ្ដាលផ្លូវហើយតែនៅមិនទាន់លឺអ្នកណានិយាយមួយម៉ាត់ទេ ទើបបរិយាកាសពេលនេះគួរឲ្យធុញទ្រាន់បំផុត

"លោកសុខសប្បាយដែរទេ!?"

AnTi ជាអ្នកផ្ដើមសំណួរមុនដោយភ្នែកមើលចេញទៅក្រៅនៅឡើយ

"ចាំសួរស្អែកតែម្ដងទៅ!!ឯងគួរតែសួរសំណួរនេះនៅពេលដែលទើបនឹងជួបខ្ញុំមិនមែនជាការទាញខ្ញុំទៅថើបទេ!!"

"អេ!!!លោក....."

ប្រយោគបន្ទាប់ត្រូវបានគ្រប់គ្រងដោយបបូរមាត់ក្រាស់ថ្ពក់ថើបដូចរន្ទះ សូម្បីតែឈប់ឡានតាំងពីពេលណាក៏មិនដឹងផង

បន្ទាប់ពីសមចិត្តហើយទើបម្ចាស់ស្នាមថើបថយមកបើកឡានធម្មតាវិញដូចជាគ្មានរឿងអីកើតឡើង

"លោកសមជាតារាមែន!!"

ORea លួចចោលកន្ទុយភ្នែកមកលើអ្នកសួរថែមទាំងញញឹមចុងមាត់

"រសជាតិដើម....បែកពីឯងច្រើនខែហើយមិននឹកស្មានថាឯងនៅតែចូលចិត្តទឹកដោះគោជប៉ុន!!"

ORea ចង់មានន័យថាទឹកដោះគោដែលផលិតដោយប្រទេសជប៉ុនព្រោះជាធម្មតា AnTi ចូលចិត្តប្រើផលិតផលជប៉ុន (ចឹងទើបគួរឲ្យចាប់អារម្មណ៍ដូចជប៉ុន)

អ្នកដែលត្រូវគេចាប់បានមុខក្រហមភ្លាមៗ តែមាត់នៅតែមានលេសដោះសារ

"មនុស្សខ្ញុំមិនចូលចិត្តដូររសនិយមទេ!!"

"អូរ!!ចឹងសង្ឃឹមថាមនុស្សក៏មិនដូររសនិយមដែលចុះ...ខ្ញុំនៅចាំថាឯងចូលចិត្តរាងកាយ អាក្រាតរបស់ខ្ញុំណាស់!!"

AnTi មុខក្រហមរកពាក្យប្រកែកមិនបាន បានត្រឹមតែមើលមុខអ្នកម្ខាង ដែលកំពុងផ្ដោតអារម្មណ៍លើការបើកបរមិនអើពើនឹងសម្ដីដែលខ្លួននិយាយអម្បាញ់មិញសោះ

"មើលខ្ញុំបែបនេះ......."

ORea ភ្លាមៗក៏ឈប់ឡានហើយងាកមករកនិយាយជាមួយនឹង AnTi ដែលគិតតែពីអង្គុយសម្លឹង

"....ដឹងទេថាមុខឯងវាទាក់ទាញ!!!"

ORea លោមុខទៅជិតដែលអាចឲ្យ AnTi រុញចេញឃ្លាតទៅឆ្ងាយភ្លាមៗ

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Where stories live. Discover now