ពាក្យជូនពរ

908 78 0
                                    

  ព្រះអាទិត្យលិចបាត់ខ្លួនភាពងងឹតក៏ចូលមកដណ្ដប់លើពិភពលោក សម្លេងចាក់សោរពីខាងក្រៅទាញស្មារតីអ្នកដែលកំពុង អង្គុយរងភាពឈឺចាប់ ឲ្យងាកទៅមើលស្រមោលដែលដឹងច្បាស់ថាជាអ្នកណា

"ឯងយ៉ាងម៉េចហើយ!!"

សម្លេងខ្វល់ខ្វាយ និងបារម្ភ និយាយចេញមកយ៉ាងស្រទន់គួរឲ្យចង់ស្ដាប់ចំណែកអ្នកស្ដាប់ក៏ញញឹមពព្រាយ

"នៅរស់...."

Xaio Zhan និយាយលេងសើចដូចជាមនុស្សសុខសប្បាយចឹងតែវាទាស់ភ្នែកសម្រាប់អ្នកដែលបារម្ភពីគាត់ណាស់

"ឯងចង់ចេញពីទីនទេ!!"

"លោកថាទៅអ្នកណាចង់នៅទីនេះ!!"

Xaio Zhan ក្រឡេកមើលជុំវិញខ្លួនពោពេញទៅដោយសភាពងងឹត សកម្មភាពធ្វើទារុណកម្មនៅជាប់ក្នុងការចងចាំនៅឡើយ នឹកឃើញពេលណាព្រឺសម្បុរខ្ញាក់តែម្ដងហើយ

Kevin សម្លឹងមើលទេកមុខគួរឲ្យខ្លាចនោះហើយ ក៏អស់សំណើចសើចភ្លាម វាជាលើកទីមួយហើយដែលគេសើចនៅមុខ Xaio Zhan ធ្វើឲ្យក្មេងភ្លឹកតែម្ដងហើយ

"លោក....លោកសើចមែនទេ!!សង្ហារណាស់!!"

Kevin ធ្វើមុខរបៀបឆ្ងល់ គាត់ក៏ភ្លេចខ្លួនថាគាត់កំពុងសើចដែរ គាត់ខ្លួនឯងក៏ខានសើចមកជាយូរដែរ តែគាត់ក៏ញញឹមម្ដងទៀតហើយអោនទៅផ្ទាត់ថ្ងាស Xaio Zhan

"កំពុងតែគិតស្អី!!ខ្ញុំមិនទាន់ចង់ស្លាប់ដោយស្នាដៃ Yibo ទេ!!"

Kevin ហុចដៃឲ្យ Xaio Zhan ឈោងចាប់ដើម្បីទប់លំហរក្រោកឈរឡើង

"លោកចង់ធ្វើអី!?"

"កុំនិយាយច្រើន!!ឆាប់តាមមក!!"

Xaio Zhan ក៏ដើរតាម Kevin ចូលទៅបន្ទប់មួយនៅក្នុងបន្ទប់ងងឹតមួយនោះ បន្ទប់ពោពេញទៅដោយថ្នាំពិសោធន៍ដែលរៀបចំតាម លំដាប់ឈ្មោះយ៉ាងមានរបៀប  ហើយក៏មានកាំជណ្តើរមួយចុះទៅក្រោមតាមលំដាប់ ដើរចុះឡើងក៏ពួកគេមកដល់ជាន់ផ្ទាល់ដីដែរនៅផ្នែកខាងក្រោយទៅហើយ

Xaio Zhan បើកភ្នែកធំៗមើលទៅផ្ទះពណ៌ស ដែលនៅចំពោះមុខ ផ្ទះនេះមានរចនាបថខាងផ្នែក អឺរ៉ុប គាត់ទើបតែដឹងទេ ថាបន្ទប់ដែលពោពេញទៅដោយការធ្វើទណ្ឌកម្ម នឹងងងឹតនោះជាផ្នែកមួយនៃផ្ទះដ៏ធំស្កឹមស្កៃនេះ

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Where stories live. Discover now