សោតនាដកម្ម

813 72 5
                                    

  "សមនឹងឈ្មោះត្រកូល Wang មែន!!"

បុរសកាន់កាំភ្លើងភ្ជង់ពីក្រោយសម្ដីថ្លោះហ៊ានចំអក ឡកឡើយទៅ Yihan ទាំងមិនខ្លាចរអា

"គួរឲ្យស្ដាយណាស់ពួកឯងមិនមានប្រយោជន៍សម្រាប់យើងទេ!!ក្មេងម្នាក់នោះនៅឯណា!?"

"រឿងអីយើងត្រូវប្រាប់ឯង!?"

Yihan មិនហ៊ានកម្រើកសូម្បីបន្តិចតែក៏នៅតែមានជំហរ អាចឌឺដាក់ទៅវិញ

"ល្អណាស់!!!ស្រាអញ្ជើញមិនចង់ផឹកចង់ផឹកស្រាពិន័យមែនទេ!?"

បុរសខ្មាំងកាំភ្លើងចាប់រាកៃយឺតៗរហូតដល់ភ្លាត់សម្លេង ស្រែក

"អ្ហា!!!!!"

Yihan ក្រឡេកមើលរាងកាយដែលដួលនឹងកម្រាលដោយមានកាំបិតស្នៀតជាប់នឹងក។ គ្រាន់តែឃើញកាំបិទស្នៀតគាត់ក៏អាចកំណត់អតសញ្ញាណបានភ្លាម

"Yitain!?!"

"សួរស្ដី!?ខ្ញុំមកយឺតពេលដែលទេ!?

ក្មេងទាំងពីរងាកទៅរកអ្នកដែរឈរញញឹមមិនញញើតនៅមុខទ្វា ហើយក៏នាំគ្នាប្រញាប់ប្រញាប់ប្រញាល់រត់ទៅរក

"ហេតុអីលោកមកទីនេះ!?"

Yi Han សួរទាំងដកដង្ហើមហត់ៗ ដែលធ្វើឲ្យ Yitain ត្រូវចាប់ស្មាខ្លាចក្មេងចំពោះមុខគាត់ដួលសន្លប់

"គឺមកតាមបញ្ជា!!"

"លោកពូមែនទេ!?"

Yitain ក្រវីក្បាលហើយក៏ចាប់អូសក្មេងទាំងនេះពីរចេញមកឲ្យផុតពីវីឡាបើសិនក្រែងនៅមានមនុស្សលួចវាយប្រហារ

"លោកមិនទាន់ប្រាប់ខ្ញុំថាអ្នកណាទេ!!"

Yihan រើបម្រះផងសួរផង ពេកដែល Yitain ដើរកាន់តែឆ្ងាយពីវីឡា

"គឺអនាគត់មីងទី9 របស់អ្នកប្រុសតូចនឹងហើយ!?"

Yihan បញ្ចេញអាការៈឆ្ងល់ នេះ Yibo នៅលួចមានស្រីទៀតមែនទេស្ថានភាពមិនសូវស្រួលប៉ុន្មានផងនៅមានពេលទាក់ទងអ្នកណាទៀត!?

"Xiao Zhan មែនទេ!?គេនៅឯណា!?"

RyO ជាក្មេងយល់សាច់ការលឿនជាង Yihan និយាយបែបនេះក៏អាចកត់សម្គាល់យល់ ខុសពី Yihan ឈរឆ្ងល់ធ្វើភ្នែកឡិឡក់

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Where stories live. Discover now