ព្រះអង្គម្ចាស់ត្រកូលwang

871 71 0
                                    

Yibo ឈរសម្លឹងមើលទៅសួនផ្កាដែលដាំលម្អវីឡានៅខាងក្រោយដោយសភាពស្ងៀមស្ងាត់ តែមិនមែនបន្ទប់មួយនេះស្ងាត់ដែរទេ សភាពរញ៉េរញ៉ៃរបស់មនុស្សប៉ុន្មានអ្នកកំពុងតែឈ្លោះគ្នាអំពីគម្រោងការណ៍

ឲ្យតែពេលជុំគ្នាមិនដែរស្ងាត់ ម្នាក់ៗសុទ្ធតែមានយោបល់ និងគំនិតផ្សេងៗពីគ្នា ហើយក៏បង្កជាជម្លោះដោយប្រយោល

RyO អង្គុយធ្វើមុខធុញទ្រាន់ព្រោះគាត់ក្មេងជាងគេតែក៏ខ្ជិលស្ដាប់គំនិតអត់ប្រយោជន៍របស់អ្នកចាស់ជាងខ្លួន ក៏ងាកមកសម្លឹងមុខ Yibo បែបបង្ហាញថាមិនពេញចិត្ត

"បានហើយឈប់ទាំងអស់គ្នាទៅ!!"

Yibo និយាយដោយសម្លេងរាបស្មើ តែគ្រាន់តែសម្លេង Yibo ពន្លឺឡើងសម្លេងអ្នកផ្សេងទៀតក៏ស្ងាត់ឈឹងមិនបាច់ចាំប្រាប់

ស្ងប់ស្ងាត់ទៅអស់រយៈពេលប្រាំនាទីដោយគ្រាន់តែអង្គុយសម្លឹងមុខគ្នា ទើប Yibo បន្លឺសម្លេងម្ដងទៀត

"ខ្ញុំមិនមែនឲ្យពួកឯងស្ងាត់បែបនេះទេ!!ខ្ញុំឲ្យពួកឯងរាយការណ៍ស្ថានការណ៍ប្រាប់ខ្ញុំ!!"

ព្រឺឆ្អឹងខ្នងតែម្ដងហើយ ដល់ថ្នាក់ Yibo ត្រូវកំហកដាក់បើសិនជាមនុស្សធម្មតាប្រាកដជាត្រូវគាំងបេះដូងមិនខានទេ។

Ji Ming ប្រុសមាត់ឆៅវាយបកទៅ Yibo វិញ

"អ្នកណាទៅដឹងថាឯងត្រូវការអីទៅ ព្រះអង្គម្ចាស់!!"

"គ្រប់គ្នាក៏ទាយពីគម្រោងការរបស់ Long Aniya បានហើយតែខ្លាចតែគេមិនល្ងង់ដល់ថ្នាក់នឹងទេ គេអាចនឹងដឹងថាយើងដឹងគម្រោងការគេច្បាស់!!"

ORea ផ្ដើមនិយាយចូលសាច់ការមុន ព្រោះអារម្មណ៍គាត់មិនល្អតាំងពីព្រឹកប្រពន្ធមិននៅអារម្មណ៍ក៏ពិបាកគ្រប់គ្រងដែរ

Yubin សឹងតែក្លាយទៅជាភ្នាក់ងារស៉ើបសម្ងាត់ទៅហើយប៉ុន្មានថ្ងៃនេះ។ គាត់តាម long គ្រប់ជំហានតែអ្វីដែលទទួលបានគឺគ្រាន់តែការរស់នៅធម្មតាប្រចាំថ្ងៃរបស់គាត់តែប៉ុណ្ណោះ។ គាត់ដកដង្ហើមធំហើយក្រវីក្បាលតាមតិចៗ ដោយភាពហត់នឿយ

"ខ្ញុំចុះចាញ់ហើយ!!!គេប្រុងប្រយ័ត្នខ្ពស់លើសពីការគិតរបស់ខ្ញុំទៅទៀត!!"

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Where stories live. Discover now