ការឈឺចាប់នឹងធ្វើឲ្យអ្នករឹងមាំ

1.2K 93 10
                                    

   ការញ៉ាំអាហាររបស់គ្រួសារWangដែលគ្រប់គ្នាគិតថាអស្ចារ្យ តាមបែបអភិជននោះតែសម្រាប់មនុស្សដែលស្ថិតក្នុង ស្ថានការណ៍យប់ម៉ិញស្ងប់ស្ងាត់មិនបញ្ចេញសម្លេងបន្តិចហើយក៏សែនតឹងទ្រូងដែរ

Xaio Zhan គិតតែពីទំពារអាហារឲ្យតែឆាប់អស់ព្រោះពេលនេះគាត់ចាប់ផ្តើមធ្វើខ្លួនមិនត្រូវហើយ ចំណែក Yi Han ក៏មិនសូវស្រួលខ្លួនប៉ុន្មានទេ ខិតខំញញឹមបន្លប់

Yibo យូរៗទើបលើក ស្លាបព្រាដួសបាយញ៉ាំម្ដងហើយក៏ដាក់ចុះភ្លឹកម្ដងទៀត

លោកប្រុសចាស់ចាប់ផ្ដើមសង្កេតថាក្មេងទាំងបីនេះមានពិរុទ្ធទើបដាច់ចិត្តសួរ

"ពួកឯងមានរឿងអីមែនទេ!??"

ទាំងបីអ្នកងើបមើលមុខលោកប្រុសព្រមគ្នា Xaio Zhan ក៏ប្ដូរមកញញឹមធម្មតាវិញ

"គ្មានអីទេលោកតា!!គឺខ្ញុំមិនទាន់អស់ងងុយនឹងណា៎!!ដោយសារតែទីនេះមានផាសុខភាព ពូកក៏ទន់ស្រួល!!"

"តែនេះមិនមែនជាលើកទីមួយឯណាដែលឯងមកដេកទីនេះហេតុអីក៏រំភើបចិត្តម្លេះ!!"

ស្នាមញញឹមរបស់ Xaio Zhan ត្រូវគាំងត្រឹមនេះតែសំណាងដែលលោកស្រីចាស់បង្វែររឿងនិយាយ

"និយាយចឹង!!ចៅRossy និង Yibo គិតថានឹងភ្ជាប់ពាក្យនឹងគ្នាទេ!?"

មិនដឹងថាសំណាងមួយនេះល្អឬអាក្រក់ទេ ទឹកមុខលោកប្រុសចាស់មិនសូវជាពេញចិត្តប៉ុន្មានដែរតែមិនបានប្រកែកឬនិយាយដូចមិនពេញចិត្តទេ

Rosy នាងអរសឹងស្លាប់ខណៈពេលគ្រប់គ្នានៅក្នុងតុអាហារធ្វើមុខដូចត្រូវគេសម្លាប់។ Yibo គាត់មិននិយាយអីទេ ហើយទឹកមុខក៏នឹងថឹងល្អទៀតនិយាយរួមមនុស្សនេះពិតជានឹងនោល្អណាស់

Yi Han គាត់ក៏មិនពេញចិត្តមួយទំហឹងដែលព្រោះគាត់ស្រឡាញ់ Rosy ដែរទើបគាត់រកលេសឲ្យពូរបស់ខ្លួនជំនួស

"លោកយាយ!!!Rosy នាងទើបនឹងចូលមហាវិទ្យាល័យ នេះលោកយាយមិនខ្លាចគេនិយាយថា នាងរៀនមិនទាន់ចប់ស្រួលបួលផងក៏ចាប់ប្ដីអ្នកមានទេមែនទេ!??"

ទោះពាក្យសម្ដីមិនសមរម្យតែវាសមហេតុផលដល់ថ្នាក់មិនអាចប្រកែកបាន តែមិនមែនសម្រាប់Yibo

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Where stories live. Discover now