ចំណុចខ្សោយ

838 76 0
                                    

ផាំង......

សម្លេងទម្លាក់កែវពីលើតុលឺៗ ដល់ថ្នាក់ត្រូវ Ji Ming ភ្ញាក់ស្ទើរតែបោះកំព្យូទ័រចោល ហើយសម្លឹងទៅអ្នកដែលអង្គុយធ្វើមុខស្អុយ សម្លឹងទៅមាត់ទ្វាយូរៗម្ដង

សកម្មភាពបែបនេះរំលងទៅអស់កន្លះម៉ោងហើយ Xaio Zhan តែងតែសម្លឹងទៅមាត់ទ្វា ហើយក៏មានចាក់ទឹកផឹក យូរៗម្ដងក៏ចាប់សាច់នឹងម្ហូបដែលរៀបចំជាស្រេចយកមកភ្លក់ ហើយពេលខ្លះក៏មានស្រែកបែបមិនពេញចិត្តផងដែរ

"ឯងមិនបាច់ចាំវាក៏បាន!!Yibo ខានទៅក្រុមហ៊ុនយូរហើយប្រាកដជារវល់ការងារខ្លាំងណាស់....គេអាចនឹងញ៉ាំបាយនៅខាងក្រៅរួចហើយក៏ថាបាន"

"បិទមាត់លោកទៅ!!រំខានណាស់!!"

រំលងពីរបីនាទីទៀតហើយ នៅតែមិនទាន់ឃើញស្រមោលអ្នកណាមកម្នាក់ទេ ធ្វើឲ្យអារម្មណ៍កាន់តែមិនល្អឡើង នៅចំចម្អិនម្ហូបមិនគិតថាឈឺ ហើយបើមិនមកដឹងតែស្លាប់មិនខានទេ Yibo អើយ

នាឡិកាវាយដល់លេខ 8 តែនៅមិនទាន់ឃើញមនុស្សមកពីធ្វើការវិញ ចំណែក Xaio Zhan ដល់ថ្នាក់ត្រូវស្ងាប ជាបន្តបន្ទាប់ មើលទៅម្ហូបក៏ត្រជាក់អស់ដែរ ឯ Ji Ming ដែរអង្គុយកំដរដល់ថ្នាក់វាយឯកសារបានគលើគ្នាហើយ

Ji Ming ចោលភ្នែកទៅមើលបរិវេណមុខផ្ទះហើយក៏មកឈប់ត្រង់ Xaio Zhan ដែលកំពុងតែក្រាបក្បាលនឹងតុ ទឹកមុខសោកសៅជាមួយនឹងងងុយដេករួមគ្នា។ គាត់ទុកកុំព្យូទ័រចុះលើសាឡុងហើយ ដើរសំដៅមកចាប់ស្មា Xaio Zhan

" ឯងទៅសម្រាកសិនទៅ!!អាកាសធាតុកាន់តែត្រជាក់ទៅហើយឯងកំពុងតែឈឺផង!!"

មិនមានការឆ្លើយតប Xaio Zhan នៅតែជ្រប់មុខនឹងតុដដែរ ទើប Ji Ming ត្រូវនិយាយលួងលោមបន្ត

"ចាំពេល Yibo មកខ្ញុំឡើងទៅដាស់ឯង Ok ទេ!?"

Xiao Zhan ងើយមុខមើលទៅមាត់ទ្វាយូរបន្តិច ក៏ងក់ក្បាលព្រមឡើងទៅសម្រាកតាម Ji Ming។ ពេលដែលរៀបចំដាក់អ្នកឈឺឲ្យគេងបានស្រួលហើយទើបដើរថ្នមៗ ចេញទៅវិញ តែក៏មិនភ្លេចនិយាយរាត្រីសួស្តីមុននឹងបិទទ្វា ដែរ ។

Ji ming លើកដៃមើលនាឡិកាមុននឹងរអ៊ូតិចៗ

"ងាប់មិនខានទេ អាbo!!!"
...........

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Onde histórias criam vida. Descubra agora