បងប្អូន

870 70 0
                                    

Yibo សម្លឹងមុខគ្រប់គ្នាដែលសម្លឹងមកគាត់ គ្មានជម្រើសក្រៅពីយល់ស្របទេបើមិនចឹងទេប្រាកដជានៅលែងសុខឥឡូវហើយ

Yibo លូកយកទូរស័ព្ទហុចឲ្យ AnTi តែមិនបានការទទួលយកពីអ្នកម្ខាងទៀតទេ

"ឯងCall ទៅ!!មិនចេះកុហកទេឬយ៉ាងម៉េច!?"

"ខ្ញុំមិនដែល Call ទៅមនុស្សស្រីមុនទេ!!"

Yibo និយាយថែមទាំងនោះទូរស័ព្ទទៅ AnTi ធ្វើឲ្យគាត់ចាប់សឹងមិនទាន់

"អូយ!!!សូមអង្វរម្ចាស់ថ្លើមថ្លៃ!!ចាត់ទុកថាធ្វើដើម្បី Xaio Zhan ទៅចុះ!!"

AnTi ហុចទូរស័ព្ទទៅឲ្យគាត់វិញសឹងតែក្រាបសំពះទៀតផងបើគាត់មិនយល់ព្រម

"កុំតែយល់មុខ Xaio Zhan ទេ!!"

Yibo យកទូរស័ព្ទមកវិញហើយចុចលេខ Call ទៅ Rosy ទាំងទឹកមុខមិនចង់សូម្បីបន្តិច

(បងbo!!មានរឿងអីមែនទេ!!)

ខណៈពេលសម្លេងម្នាក់ទៀតបន្លឺពីទូរស័ព្ទ Yibo ក៏ងាកទៅមើលអ្នកដែលធ្វើកាយវិការឲ្យនិយាយ

"គឺ...ចៃដន្យអីលោកយាយបានតឿនខ្ញុំឲ្យនិយាយរឿងភ្ជាប់ពាក្យជាមួយនាង...."

(ពិតមែនហ្អេ!?)

សម្លេងត្រេកអរចេញពីទូរស័ព្ទធ្វើឲ្យ AnTi ញញឹមចុងមាត់ហើយងក់ក្បាលដាក់Yibo

"មែនហើយ.....តើនាងទំនេរពេលនេះទេ!?"

AnTi ទម្លាក់ទឹកមុខវិញមិនមែនតែ AnTi ទេមនុស្សទាំងប៉ុន្មាននៅក្នុងបន្ទប់សុទ្ធតែខំទប់សំណើចណាស់មិនងាយបានឃើញ Yibo រអាក់រអួលទេ

(បងbo ចង់ជួបខ្ញុំពេលនេះមែនទេ!?)

Yibo មើលមុខ AnTi ដែលសម្លឹងគាត់មិនដាក់ភ្នែក ទើបនិយាយដោយមិនប្រាកដប្រជា

"មិនមែនចឹងទេ!!ខ្ញុំគ្រាន់តែចង់ដឹងថានាងនៅឯណា!!"

ជាមួយនឹងសំណួរនេះគ្រប់គ្នាស្ងាត់ជ្រាបផ្ទៀងចាំស្ដាប់ចម្លើយ តែបែរជាស្ងាត់ឈឹងទៅវិញ

គ្រប់គ្នាចាប់ផ្ដើមមើលមុខគ្នា ទៅវិញទៅមកសុខៗ អ្នកម្ខាងទៀតស្ងាត់មិននិយាយគាត់ក៏មិនហ៊ាននិយាយអីដូចគ្នា

(នៅផ្ទះនឹងហើយ!!)

សម្លេងចេញពីទូរស័ព្ទទាក់ទាញអារម្មណ៍ គ្រប់គ្នាងាកទៅមើលភ្លាមតែមិនទាន់ប្រាកដថាពិតឬកុហក

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)जहाँ कहानियाँ रहती हैं। अभी खोजें