AnTi Aniya ជានរណា

1K 79 1
                                    

បន្ទាប់ពីគាំងគ្មានពាក្យនឹងតបតហើយ ភាពស្ងប់ស្ងាត់ក៏ចូលមកម្ដងទៀត អារម្មណ៍ធុញថប់ក៏វាយលុកឡើង

"យ៉ាងម៉េចនឹងហ្អាស!?សម្រេចថាចង់ដឹងឬអត់!?"

ORea ស្អប់បំផុតភាពស្ងប់ស្ងាត់បើឲ្យគាត់នៅតែស្ងាត់តទៀតខ្យល់គដួលមិនខាន

"បងចង់ប្រាប់ឬអត់!?"

"យើងបដិសេធឯងមិនបានទេ!!"

Orea តបប្អូនប្រុសដោយមិនបាច់គិតច្រើនស្ដាប់ទៅដូចបង្ខំតែទឹកមុខគាត់បញ្ជាក់ថាស្ម័គ្រចិត្ត

"ដំបូងខ្ញុំចង់ដឹងពីប្រវត្តិគ្រួសារត្រកូល Aniya សិន!!"

"នេះឯងគិតថាគ្រួសារគេមានភាពជាសាធារណៈមែនទេ!?"

"ចឹងបងមិនដឹងទេ!?"

RyO សួរបែបចម្អកតែអ្នកឆ្លើយបែរជាញញឹមសប្បាយ

" រឿងអីដែលមិនដឹង!?ពួកឯងមករកត្រូវមនុស្សហើយ!!"

"ជាតារាឬអ្នកស៊ើបអង្កេតនេះ!?"

Yihan សួរទាំងហួសចិត្ត

"អ្នកស៊ើបអង្កេតទេដឹង!?កុំតាប៉ែជាមួយបងអាប្អូនចាំបងនិទានឲ្យស្ដាប់...... Aniya ស្ដាប់ទៅជាឈ្មោះរបស់មនុស្សស្រី ដែលមានន័យថា សន្ដានចិត្តមេត្តាករុណា(បើអត់ជឿ Serch Google) ត្រកូល Aniya នេះមានតាំងពី ប្រទេសចិនជំនាន់ សង្គ្រាមស៊ីវិលម្លេះ ដោយផ្ដើមពីមនុស្សស្រីម្នាក់ដែលមានឈ្មោះថា Xu Aniya ជាមនុស្សស្រីដែលស្អាតជាងគេនៅក្នុងប្រទេស ហើយក៏បានលង់ស្រឡាញ់មេបញ្ជាការដ៏សែនសង្ហារម្នាក់ឈ្មោះ Tao jai តែពួកគេបានជ្រុលជ្រួសជាមួយគ្នារហូតបានកូនប្រុសម្នាក់ដំបូងឈ្មោះ Tao Hasa ដែលមានរូបលក្ខណៈកាត់ទៅរកឪពុក តែលុះរហូតដល់កូនប្រុសអាយុ 8 ឆ្នាំ មេបញ្ជាការ Tao jai ក៏មានចិត្តក្បត់ប្រទេស ទោះប្រពន្ធខិតខំបង្វែរមកផ្លូវល្អក៏មិនព្រមដែររហូតដល់ការលែងលះគ្នាដោយសារជាតិ ព្រោះគ្រួសារ អ្នកនាង Aniya ជាអ្នកស្មោះត្រង់នាងក៏មានឈាមស្មោះដូចគ្នា ការក្បត់និងកិបកេងមានបន្តបន្ទាប់រហូតដល់  Tao Hasa មានអាយុ 19 ឆ្នាំខិតខំកសាងខ្លួនឯងរហូតក្លាយជា មេបញ្ជាការដែលគ្រប់គ្នាកោតខ្លាច ហើយគេក៏ដូរឈ្មោះមកជា Hasa Aniya ជាត្រកូលម្ដាយ ហើយគាត់ក៏បានបាញ់សម្លាប់ឪពុកខ្លួនឯងដោយជាប់ឈ្មោះជាជនក្បត់ គាត់ក៏បានអូសសាកសពឪពុកខ្លួនឯងទៅព្យួរមុខព្រំដែនផងដែរ ចាប់ពីពេលនោះមកត្រកូល Aniya ក៏ចាប់ផ្តើមសុះសាយឡើង!!!!!"

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Where stories live. Discover now