ជម្លោះរវាងគ្រួសារ

1.1K 96 5
                                    

  Yihan ចុះមករៀបចំហាងដូចរាល់ព្រឹកតែក៏ឃើញ Xaio Zhan អង្គុយធ្វើមុខងាប់ទើបដើរទៅនិយាយជាមួយដោយមិនបានចាប់អារម្មណ៍នឹងហាងទេ

"ឯងភ្ញាក់ពីព្រឹកម្ល៉េះ!?"

Xaio Zhan ងាកមកមើលម្ចាស់សម្លេងហើយក៏ងាកទៅមើលនាឡិកា

"ម៉ោង9 ហើយ!!"

"ថា...ថាម៉េចម៉ោង9ហ្អេ!?"

Yi Han ងាកទៅមើលនាឡិកាហើយងាកទៅមើលហាងឃើញភ្ញៀវដែលកំពុងសម្លឹងមកគាត់បន្ទាប់មកអោនមើលខ្លួនឯងទើបដឹងថាគាត់នៅស្លៀកខោខ្លីអាវកាក់នៅឡើយទើបប្រញាប់រត់ឡើងទៅលើវិញ។ Xaio Zhan សើចកក្អឹកមិនងាយបានឃើញប្រុសស្អាតលំដាប់កំពូលស្ថិតក្នុងសភាពយ៉ាប់យ៉ឺនបែបនេះទេ

Yihan ផ្លាស់ប្ដូរសម្លៀកបំពាក់រួចទើបចុះមកក្រោមម្ដងទៀត

"រួចរាល់ហើយមែនទេ!?"

Xaio Zhan សួរផងសើចផងដូចមិនសមជាមនុស្សមានទុក្ខសោះ

"សើចអី!!មិនកំប្លែងទេ!!"

"Xaio Zhan!!!ឯងនៅទីនេះសោះ!"

RyO រត់មកអោប Xaio Zhan យកតែម្ដងមិនបានចាប់អារម្មណ៍នឹងអ្នកផ្សេងទៀតទេ

"RyO!! ខ្ញុំមានសុវត្ថិភាពហើយតែបើឯងនៅតែអោបខ្ញុំទៀតខ្ញុំស្លាប់មិនខានទេ!!"

RyO ក៏លែងដៃទាំងមិនអស់ចិត្តតែស្រាប់តែចាប់អារម្មណ៏នឹង Yi Han ភ្លាមៗ ដោយឃើញ RyO មើលទៅ Yi Han មិនឈប់ទើប Xaio Zhan រហ័សណែនាំ

"មែនហើយ!!នេះគឺ RyO មិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំតាំងពីតូចចំណែកឯនេះគឺ Yi Han មិត្តរបស់ខ្ញុំម្សិលមិញ!"

Yi Han សម្លឹងមើល RyO មិនគួរឲ្យទុកចិត្ត

"ប្រាកដដែលទេថាគេជាមិត្តឯងមិនដូច Jing Jing"

Xaio Zhan ញញឹមបន្តិចពេលនឹកឃើញដល់ Jing Jing ចង់តែសើច

"RyOគេជាមនុស្សដែលគួរឲ្យទុកចិត្តបំផុតហើយ!!"

"រីករាយដែលបានស្គាល់"

Yi Han លូកដៃទៅចាប់ជាការស្វាគមន៍ចំណែក RyO ក៏ចាប់តបមិនទាន់បានដកដៃផង Xaio Zhan និយាយបន្ត

"ហើយ Yi Han ជាក្មួយរបស់ Yi bo !"

RyO គ្រាន់តែលឺថាជាក្មួយប្រុសចង្រៃនោះក៏ច្របាច់ដៃ Yi Han សឹងតែបាក់ម្រាមដៃ

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Where stories live. Discover now