ស្គាល់ Xaio Zhan តិចពេកហើយ

1.2K 93 2
                                    

សភាពក្នុងការិយាល័យស្ងាត់ទៅដោយសារតែគ្រប់គ្នាចេញទៅអស់សល់តែ Xaio Zhan និង Yibo ឈរសម្លក់មុខគ្នា

"ម៉េចក៏ឯងមកទីនេះ!?"

Yibo សួរទៅ Xaio Zhan ដែរកំពុងតែដើរទៅយកប្រអប់ថ្នាំដែលនៅលើទូរ

"នៅមានមុខមកសួរទៀតលោកមិនបានដេកប៉ុន្មានថ្ងៃហើយ!!វៃគ្នាមិញនេះលោកគ្មានទាំងកម្លាំងរើបម្រះផង!!"

"បារម្ភពីខ្ញុំហ្អេ!?"

Yibo ចាប់ដៃ Xaio Zhan កំពុងដែលចាក់ថ្នាំលើសំឡីដែលអង្គុយទល់មុខគាត់

"ខ្ញុំខ្លាចលោកស្លាប់មុនត្រូវបានគេសម្លាប់!!"

ទឹកមុខស្ងួតរបស់ Xaio Zhan ធ្វើឲ្យ Yibo ជ្រួញចិញ្ចើមជាប់គ្នា ដូចជា Xaio Zhan ដឹងរឿងអាថ៌កំបាំងរបស់គាត់

"ខ្ញុំដឹងរឿងរបស់លោកហើយ!!លោកមិនបាច់រុញខ្ញុំចេញដោយសារតែរឿងទាំងនេះទេ!"

ពាក្យសម្ដីមិនចប់ដើមមិនចប់ចុងរបស់ Xaio Zhan កាន់តែធ្វើឲ្យគាត់ឆ្ងល់និង ចាប់ស្មា Xaio Zhan

"ឯងដឹងរឿងអីមកមែនទេ!?"

"មែនហើយ!!គឺរឿងលោកនិង AnTi Aniya !!"

ការសង្ស័យត្រូវបានជម្រះ Yibo លើកដៃខ្ទប់ក្បាលខ្លួនឯងហើយឈ្លីតិចៗ

"ឯងដឹងពីណាមក!? Yi Han មែនទេ!?"

"ទេខ្ញុំលបស្ដាប់ពួកលោកនិយាយគ្នា!!!"

Yibo លើកម្រាមដៃផ្ទាត់ថ្ងាស់ Xaio Zhan ហើយស្នាមញញឹមក៏លេចឡើងលើមុខស្លេកស្លាំង

"ដឹងទេថាលួចស្ដាប់គេជាក្មេងមិនល្អ!!"

"ហ្អឹម!?លោកចេះនិយាយលេងបែបនេះតាំងពីពេលណាមក!?"

"ទោះជាយ៉ាងណាក៏ខ្ញុំមិនចង់ឲ្យឯងមានគ្រោះថ្នាក់ដែរ!!"

ទឹកមុខប្រាកដប្រជាបានគ្រប់គ្រងមុខស្រស់សង្ហាម្ដងទៀត តែក៏មានលាយភាពសោកសៅមកជាមួយដែរ

Xaio Zhan ចាប់ដៃ Yibo ស្រាលៗ នេះជាលើកទីមួយហើយតាំងពីជីវិតមុនគាត់មិនដែលឃើញប្រុសម្នាក់នេះនិយាយសម្លេងបារម្ភបែបនេះទេ

"ខ្ញុំរីករាយណាស់ដែលបានលឺលោកនិយាយបែបនេះ!!តែខ្ញុំមិនមែនទន់ជ្រាយដូចដែលលោកគិតទេ!!"

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Where stories live. Discover now