ផ្ទះលំហែ

739 67 0
                                    

ឡានពណ៌ខ្មៅមួយគ្រឿងកំពុងតែឆ្ពោះគោលដៅទៅវីឡាមួយដែលមានពណ៌សហើយមានព្រៃព័ទ្ធជុំវិញ ស្ទើរតែបាំងវីឡាបាត់។

រំលងផុតពីដើមឈើធំៗរាប់គីឡូដីទៀតទើបមកដល់របងវីឡាសក្បុស មានរង្វង់ទឹកធ្លាក់នៅចំពីមុខវីឡា។yibo ចុះពីលើឡានដោយមានអង្គរក្សប្រចាំការនៅទីនោះបើកទ្វារឲ្យព្រមទាំង Xiao Zhan ផងដែរ

"ចូលទៅក្នុងទៅ!!"

Yibo លូកដៃអោបស្មារាងស្ដើងនិងដើរបណ្ដើរគ្នាចូលទៅខាងក្នុងផ្ទះ។

"Wow !!! មើលទៅមានផាសុកភាពដល់ហើយ!!"

Yibo ញញឹមស្រស់ពេលដែលងាកទៅឃើញទឹកមុខស្រស់ស្រាយរបស់សំណព្វចិត្តខ្លួន។ អ្នកទាំងពីរឡើងទៅជាន់ខាងលើផ្នែកដំបូលដែលទុកយ៉សម្រាប់លំហែរហើយក៏មានអាងហែលទឹកមួយនៅលើនោះផងដែរ។

Xiao Zhan ឈរផ្អែកបង្កាន់ដៃស្រូបយកខ្យល់នៃធម្មជាតិចូលពេញសួត និងដកចេញវិញទាំងធូរស្រាល។ ពីជាន់ខាងលើនេះគាត់អាចមើលឃើញព្រៃដ៏ក្រាស់ឃ្មឹកនិងផ្លូវទឹករលកដែលចាប់សាងសងពីមុខវីឡាទៅដាច់កន្ទុយភ្នែក ចំណែកខាងក្រោយវីឡាវិញក៏មានឆ្នេរសមុទ្រដែលជាប់នឹងព្រៃនេះផងដែរ មើលទៅដូចជាទីនេះជាព្រៃមួយដែលជាប់នឹងសមុទ្រ។

"នេះផឹកទឹកក្រូចស្រស់សិនទៅ!!ឲ្យបាត់ភាពហត់នឿយ!!"

Xiao Zhan ទទួលយកទឹកក្រូចស្រស់ពីដៃរបស់ Yibo ទាំងញញឹមបិទមាត់មិនជិត

"នេះជាវីឡាលំហែររបស់បងមែនទេ!?"

"ហ្អឹម!!"

Yibo ញញឹមងក់ក្បាលតែតាមពិតគាត់មិនចង់នាំ Xiao Zhan មកទីនេះទេ ព្រោះអាត្រាគ្រោះថ្នាក់់ពីសត្វព្រៃច្រើន សូម្បីតែ snow ខ្លារបស់គាត់ក៏ត្រូវបានរកឃើញនៅក្នុងព្រៃនេះផងដែរ។ វីឡានេះដំបូងក៏សាងសង់ឡើងដើម្បីលំហែរខួរ តែអ្នកយាមត្រូវសត្វព្រៃចាប់ស៊ីប៉ុន្មានអ្នកហើយ ទោះរបងមើលមកស្អាតតែវាខ្ពស់ដែលសត្វព្រៃគ្មានសមត្ថភាពចូលរួច។

មិនបាច់ឆ្ងល់ថាហេតុអីបានជាប្រុសម្នាក់នេះចូលចិត្តកន្លែងគ្រោះថ្នាក់បែបនេះ សូម្បីតែគាត់ក៏គ្រោះថ្នាក់់ស្រាប់ហើយ រឿងបាញ់សម្លាប់ប្រឈមគ្រោះថ្នាក់ជាជំនាញពីកំណើតរបស់គាត់

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Where stories live. Discover now