ឃ្លាតស្នេហ៍

1.2K 94 0
                                    

RyO និង Xaio Zhan កំពុងតែទាញគ្នាចុះឡើងនៅមុខក្រុមហ៊ុនរបស់ Yibo  មើលទៅ RyO ដូចជាខឹងសម្បើមណាស់ ចំណែក Xaio Zhan វិញមុខដូចជាភ័យបន្តិច ហត់បន្តិច

"RyO!!ខ្ញុំមិនអីទេកុំទៅរកគាត់អី!!"

"មិនអីយ៉ាងម៉េច!?ពីរថ្ងៃហើយគេដូចជាមិនបារម្ភពីឯងសោះ!!ចង់បោះឯងចោលហើយមែនទេ!?"

"RyO ពួកយើងមិនត្រូវជាអីនឹងគ្នាទេ មិត្តក៏មិនមែនសង្សារក៏មិនមែនមិនចាំបាច់រឿងធំដល់ថ្នាក់នឹងទេ!!"

"ខ្ញុំមិនខ្វល់!!ខ្ញុំត្រូវនិយាយខុសត្រូវជាមួយគេ!!"

RyO មិនស្ដាប់ Xaio Zhan ទេគិតតែពីដើរសម្ដៅទៅរក ការិយាល័យ CEO គ្មានខ្លាចក្រសែភ្នែករបស់បុគ្គលិកឡើយចំណែក Xaio Zhan ក៏ឃាត់លែងបានទៀតដែលមានតែបណ្ដោយតាមសិន។ ដើររហូតមកដល់មុខការិយាល័យទើបជួបនាយ Xu ដែលទើបនឹងចេញពីបន្ទប់

"អ្នកប្រុស Zhan!!"

Xu ភ្ញាក់ផ្អើលផងអរផង ព្រោះចៅហ្វាយមួម៉ៅមួយថ្ងៃហើយដោយសារតែរឿង Yubin និយាយប្រាប់ព្រឹកមិញនេះ

"ចៅហ្វាយលោកនៅទេ!?"

RyO សម្លក់មុខXu តែមិនបានចម្លើយទើបរុញទ្វារចូលទៅ

"អេ!!អ្នកប្រុសចៅហ្វាយខ្ញុំអារម្មណ៍មិនល្អទេ!"

RyO មិននៅស្ដាប់ពាក្យគ្មានប្រយោជន៍ទេគិតតែពីដើរទៅទាល់តែដល់តុធ្វើការ Yibo ហើយក៏គោះតុមួយដៃខ្លាំងៗ ដូចមិនខ្លាច Yibo សោះ

"លោកមានចិត្តជាមនុស្សដែលទេ!?លោកទុកមិត្តភក្តិខ្ញុំជាស្អី!?"

Yibo នៅតែសម្លឹងឯកសារមិនបានភ្ញាក់ផ្អើលអ្វីទេ ប្រុសម្នាក់នេះក៏ចិត្តរឹងបែបនេះស្រាប់ហើយ

"ឯងជាកូនប្រុសតែម្នាក់គត់របស់លោក Yang !?ហើយចង់និយាយពី Xaio Zhan មែនទេ!?"

"មែនហើយ!!"

"ខ្ញុំគ្មានអ្វីនិយាយជាមួយឯងទេ!!"

RyO ដំបូងគិតចង់មកសម្របសម្រួលតែពេលលឺ Yibo និយាយបែបនេះភ្លើងគំនុំក៏ឆាបឆេះឡើង

"តែខ្ញុំមាន!!លោកគិតថា Zhan ជាស្អី!?ជាជំនួញមែនទេ!?លោកចង់បោះបង់គេមែនទេ បើចង់ប្រាប់តាមត្រង់មកខ្ញុំយកគេទៅវិញ!!"

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Where stories live. Discover now