កំហុសដ៏ធំ

875 72 1
                                    

AnTi ដើរចេញមកក្រៅមានគម្រោងនឹងបើកទ្វារឡានតែត្រូវ ORea ចាប់ដៃជាប់ជាមុន

"Neko!! និយាយគ្នាឲ្យដឹងរឿងសិន!!"

"ORea !!លែងដៃខ្ញុំ!!"

AnTi ប្រើកម្លាំងមួយអស់ទំហឹងទើបអាចក្រវាសដៃ ORea ចេញបាន តែក៏មិនអាចក្រវាត់គាត់ឲ្យចេញទៅឆ្ងាយដែរ

"និយាយឲ្យដឹងរឿងសិន!!"

"ខ្ញុំគ្មានអីនិយាយជាមួយនឹងលោកទេ!!រឿងរបស់លោក លោកជាអ្នកដោះស្រាយ រឿងរបស់ខ្ញុំក៏មិនចាំបាច់លោកមកលូកដៃដែរ!"

"តែរឿងរបស់ខ្ញុំវាទាក់ទងនឹងគ្រួសាររបស់ឯង AnTi Aniya!!"

ORea ដូចជាទ្រាំលែងបានហើយ ប្រយោគអម្បាញ់មិញនេះគាត់ដូចជាបញ្ចេញសម្លេងមកខ្លាំងណាស់ហើយនៅហៅឈ្មោះពេញរបស់ AnTi ទៀតផង

"ហើយវាយ៉ាងម៉េច!?ទាក់ទងនឹងអ្នកណាក៏ទៅរកអ្នកនោះទៅ!?ហេតុអី!?ហេតុអីគ្រប់គ្នាបង្វែរគោលដៅមករកខ្ញុំ!? ORea លោកប្រាប់មកហេតុអីត្រូវតែជាខ្ញុំ!!"

ORea បើកភ្នែកធំៗ មើលទៅ AnTi ដែលលែងមានសតិហើយ គាត់ធ្លាប់តែញញឹមជាមួយនឹងទឹកមុខស្រស់ស្រាយ ជាលើកដំបូងហើយដែលគាត់បានឃើញទឹកភ្នែករបស់ AnTi

"Neko!! ខ្ញុំ...ខ្ញុំមិនមែនចង់បានន័យចឹងទេ!!"

"ស្ងាត់ទៅ ORea!!! ខ្ញុំដឹងខ្លួនឯងច្បាស់ជាងអ្នកណាទាំងអស់!!ខ្ញុំហត់ខ្លាំងណាស់..."

ORea ប្រញាប់ឈានជើងមកទ្រអ្នកដែរទន់ជើងដួល ទៅតាមពាក្យសម្ដីដែលហត់ដូចជាចង់ដេកនៅទីនេះចឹង

"ORea!!ហេតុអីទៅ!?ខ្ញុំគ្រាន់តែជាកូនប្រុសស្ដ្រីសាមញ្ញម្នាក់ហេតុអីបានជាខ្ញុំត្រូវគ្រប់គ្រងគ្រួសារដែលមិនទទួលស្គាល់ខ្ញុំមួយនោះ!? ហេតុអីខ្ញុំមានឈាមបរិសុទ្ធរបស់ Aniya....."

AnTi និយាយផងយំផង ដៃទាំងសងខាងអោប ORea ជាប់ ចំណែកឯ ORea បានតែអង្អែលស្មាតិចៗជំនួសឲ្យការលួងលោម គាត់ក៏មិនអាចនិយាយអ្វីបានដែរព្រោះគាត់ក៏បានបន្ទោស Aniya ដូចគ្នា

"គាត់គួរឲ្យអាណិតពិតមែន!!"

RyO ឈរមើលពីជាន់លើជាមួយនឹង Ji Ming ដែលឈរអោបដៃផ្អែកនឹងបង្កាន់ដៃ

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Donde viven las historias. Descúbrelo ahora