ក្ដីស្រឡាញ់😣

1.6K 121 1
                                    

Yibo និង Xaio Zhan ដើរពីមន្ទីរពេទ្យរហូតដល់មុខសាលាវិទ្យាល័យ

"ដល់ហើយ!!បងអាចទៅបានហើយ!!" Xaio Zhan

"អ្ហឹម!!ថែខ្លួន!!" Yibo អោនមកថើបថ្ងាស Xaio Zhan ថ្នមៗ

"Bye Bye!!!" Xaio Zhan ក្រវីដៃលាហើយក៏ដើរចូលទៅក្នុងសាលារៀនវិញ ចំណែក Yibo ក៏ដើរទៅរកឡានដែល Xu បើកមកចាំ

"ចឹងក្មេងប្រុសនៅក្នុងវិឡា pain sweet ជាអាច្រមក់នេះ!?រសនិយមពូទី9 មិនល្អសោះ!!" Yi Han ដែលមិនដឹងថាដើរមកពីណាបានឃើញសកម្មភាពមិញទាំងអស់

ចាប់ផ្ដើមមេរៀនចាប់ផ្តើមលំហាត់សិស្សទាំងអស់កំពុងតែតានតឹងនឹងការធ្វើតេស្តដ៏សែនតឹងទ្រូង

"ខ្ញុំសូមសន្យាថាខ្ញុំនឹងខំរៀនគណិតឲ្យល្អជាងនេះ!!" Xaio Zhan និយាយតិចច្របាច់ក្រដាសចង់រហែក

ចំណែក Yi Han កំពុងតែដេកក៏ស្រាប់តែដួលមកលើស្មា Xaio Zhan

"មើលគេទៅ!គេចង់ចាប់ Yi Han ហើយ!"

"Yi Han របស់ខ្ញុំ!!"

វាប្រាកដណាស់ថាមនុស្សស្រីនៅក្នុងថ្នាក់ទាំងអស់ស្ទើតែចង់សម្លាប់គាត់ដោយសារតែ Yi Han ដេកលើស្មា Xaio Zhan

"នែ៎!ខ្ញុំនៅចង់រក្សាជីវិតរបស់ខ្ញុំទេ!!" Xaio Zhan ក៏ចាប់ក្បាល Yi Han ទៅដាក់នឹងតុវិញ

"មនុស្សប្រុសត្រកូល Wang សុទ្ធតែរោគចិត្ត!!" Xaio Zhan និយាយតិចៗហើយក៏បន្តធ្វើលំហាត់ទៀត

"ឯងធ្វើខុសហើយ!!" Yi Han យកក្រដាស Xaio Zhan មកមើល

"កន្លែងណា!?" Xaio Zhan

"ពីរនេះ!!" Yi Han ចង្អុរទៅកន្លែងខុសវាប្រាកដជាខុសហើយព្រោះចម្លើយគឺជាការទាយរបស់ Xaio Zhan

"មែនហើយព្រោះខ្ញុំចេះតែដាក់ទេ!!" Xaio Zhan

"ខ្ញុំអាចបង្រៀនឯងបាន!!" Yi Han

"ហិហិ..អគុណណាស់តែខ្ញុំមិនចង់អស់ជីវិតទេ!!" Xaio Zhan ញញឹមមិនសម វាត្រូវតែមិនសមហើយ មនុស្សឈ្លោះគ្នាមកត្រូវគ្នាបែបនេះ

"តែថាព្រឹកមិញលោកមកយឺតមែនទេ!លើកក្រោយកុំមកយឺតអី ស្រីៗក្នុងថ្នាក់នេះនឹងគ្មានអារម្មណ៍រៀនទេ!!" Xaio Zhan

"ហេតុអីទៅ!?" Yi Han

"ពួកគេនឹកលោក!" Xaio Zhan

"ចុះឯងនឹកខ្ញុំទេ!!" Yi Han លោកមុខទៅរក

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Where stories live. Discover now