មិនអាចខ្វះគ្នាបាន

1.9K 136 3
                                    

ជីវិតរស់នៅដើម្បីអ្វី!?? ដើម្បីធ្វើដែលខ្លួនចង់ធ្វើមែនទេ ឬដើម្បីតែការពារអ្នកដទៃ ដើម្បីសងគុណអ្នកដទៃ!? រស់នៅដូចស្លាប់នៅបន្តរស់ធ្វើអ្វីទៀត?? ORea សុខចិត្តលើកកាំភ្លើងភ្ជង់ខ្លួនឯង ដែលបញ្ជាក់ថាគាត់លែងចង់រស់ ហើយចង់ទៅតាមមនុស្សដែលគាត់ស្រឡាញ់តែវាមិនបានផលទេ សម្លេងប្អូនប្រុសស្រែកឃាត់និងសម្រិបជើងដែលរត់មកយ៉ាងត្រហេបត្រហប

"Xiao Zhean !!! បងកុំធ្វើបែបនេះអី....បងមិនអាចទៅចោលខ្ញុំម្នាក់ទៀតទេ"

ការអង្វរកររបស់ប្អូន ដែលរត់មកលូតជង្គង់ពីមុខមិនបានធ្វើឲ្យគាត់ដាក់កាំភ្លើងចុះទេ តែវាធ្វើឲ្យគាត់កាន់តែចេញខ្លាំងឡើង

"បងជាបងប្រុសមិនល្អ.......បងមិនសមនឹងរស់ទេ!!"

"ស្អីនៀកអ៊ូអរខ្លាំងម្លេះ!??"

គ្រប់គ្នាងាកទៅមើលសម្លេងដែលមិនស្គាល់ហើយភ្នែកសគ្រប់គ្នា

"Sikong!??"

"ស្គាល់ខ្ញុំដែរហ្អេ!?ល្បីដល់ហើយ!!"

បុរសខ្ពស់ស្រឡះបោះជំហានចូលមកទាំងមានផ្លិតបកចុះឡើង។ មុនដំបូងបងប្អូនពីរអ្នកនេះមិនបានងាកទៅមើលទេ តែពេលលឺឈ្មោះ Sikong ទើបងាកមកមើលព្រមគ្នា

"លោកពូ!??"

Xiao Zhean ធ្លាក់កាំភ្លើងលឺក្ដុក គ្រប់គ្នាក៏ងាកមកចាប់អារម្មណ៍ ហើយនៅមានប្រយោគលោកពូទៀត ។ Sikong ធ្វើមុខឡិកឡក់ដូចជាមិនដឹងថាគេកំពុងតែហៅខ្លួនទេ ហើយលើកផ្លិតចង្អុរមកខ្លួនឯង

"ខ្ញុំ!??ពួកឯងហៅខ្ញុំ!??"

"លោកពូមិនចាំពួកខ្ញុំទេ!?"

នេះមកណែនាំខ្លួនអីដាច់សេដអស់ហើយ Sikong ឈរគិតយូរបន្តិចទើបជ្រួញចិញ្ចើម

"ខ្ញុំមិនដែលមានក្មួយចង់សម្លាប់ខ្លួនដូចជាពួកឯងទេ!!"

Sikong ញញឹមចុងមាត់នឹងក្ដក់ដៃតែមួយក្លឹក កូនចៅរបស់ Long បែរជាដកកាំភ្លើងភ្ជង់គាត់ភ្លាម

"ពួកឯង.....?"

Long ដែរឈររឹងខ្លួនដោយសារពេលនេះមានកាំភ្លើងច្រើនថើមកំពុងតែរងចាំបញ្ចប់ជីវិតគាត់  ផ្ទុយពីការសើចសប្បាយរបស់ Sikong

You've reached the end of published parts.

⏰ Last updated: Mar 30, 2021 ⏰

Add this story to your Library to get notified about new parts!

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Where stories live. Discover now