រាល់ថ្ងៃមិនមែនសុទ្ធតែដូចគ្នា

1.2K 102 0
                                    

ព្រះអាទិត្យរះម្ដងទៀតតែថ្ងៃនេះមិនដូចម្សិលមិញហើយរឹតតែមិនដូចថ្ងៃស្អែក។ Xaio Zhan ផ្លាស់សម្លៀកបំពាក់ដែលម៉ែដោះរបស់ RyO រៀបចំឲ្យ មិនពិបាកនឹងរើសទេព្រោះ Xaio Zhan នឹង RyO មានទំហំរូបរាងប្រហាក់ប្រហែលគ្នា ។

"កូន Zhan !!ចុះមកហើយហ្អេ!?មកអង្គុយទីនេះមក!" ម៉ាក់របស់ RyO ឈ្មោះ Sev វ័យទើបតែ39ឆ្នាំនៅមានមុខមាត់ក្មេង ចិត្តល្អជាពិសេសជាមួយនឹង Xaio Zhan ស្រឡាញ់ Xaio Zhan ជាង RyOទៅទៀត

ម៉ាក់Sev ទាញកៅអីដែលនៅជិត RyO ឲ្យ Xaio Zhan ព្រមទាំងញញឹមទៅដោយភាពកក់ក្ដៅ

"អគុណម៉ាក់ Sev ណាស់!!"

Xaio Zhan ញញឹមស្រស់ដាក់ ម៉ាក់Sev ចំណែក RyO ដែលនៅជិតនោះមិនមែនថាមិនចេះច្រណែនទេ តែពួកគេពីរអ្នកតែងតែបែបនេះ បើសិនជាអាចចុះឈ្មោះ Xaio Zhan ក្នុងបញ្ជីគ្រួសារបានគាត់នឹងចុះឈ្មោះ

"ម៉ាក់ខ្ញុំជាកូនម៉ាក់ណា!!កូនម៉ាក់ឈ្មោះ RyO មិនមែន Zhan ទេ!!"

ម៉ាក់Sev អស់សំណើចនឹងកូនរបស់ខ្លួន ដើរទៅអង្អែរក្បាលតិចៗ

"អ្នកទាំងពីរសុទ្ធតែជាទ្រព្យសម្បត្តិរបស់ម៉ាក់!!"

RyO ទម្លាក់ទឹកមុខសម្លឹងទៅ Xaio Zhan

"Zhan !!គេលែងក្លាយជារបស់ម៉ាក់ទៀតហើយ!!"

Xaio Zhan ប្រញាប់លូកដៃទៅក្ដិចដៃរបស់ RyO ឲ្យឈប់និយាយធ្វើឲ្យ RyO ភ្លាត់សម្លេងស្រែកចាចធ្វើឲ្យម៉ាក់Sev នឹកឆ្ងល់

"មានរឿងអី!?"

RyO ប្ដូរទឹកមុខឲ្យញញឹមវិញ

"ឆ្កែខាំនឹងណាម៉ាក់!!"

ម៉ាក់Sev ញញឹមក្រវីក្បាលហួសចិត្តនឹងការកុហកមិនសមរបស់កូនគាត់តែស្រាប់តែមានបុរសក្នុងវ័យចំណាស់ ម្នាក់ស្លៀកពាក់ជាឯកសណ្ឋានអាវធំ រាងខ្ពស់ស្រឡះ ដើរចូលមកវង់សន្ទនាសម្លឹងទៅ Xaio Zhan ក្នុងកែវភ្នែកវិនិច្ឆ័យ តែRyOប្រញាប់ណែនាំឲ្យប៉ាស្គាល់ភ្លាម

"ប៉ា!!!នេះគឺមិត្តជិតស្និទ្ធរបស់កូនខានជួបគ្នាយូរហើយ!! Xaio Zhan ដែលកូនតែងនិយាយប្រាប់នោះអី !!"

លោក yang ជាប៉ារបស់ RyO ហើយក៏ជាម្ចាស់ក្រុមហ៊ុនឈានមុខគេហើយក៏ជាដៃគូការងារទីមួយរបស់ Yibo ដែល

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Where stories live. Discover now