ការដោះដូរ

1.2K 93 7
                                    

ផឹប..........

សម្លេងរាងកាយប៉ះទង្គិចជាមួយនឹងផ្ទៃរាបនៃកម្រាលពូកដែលរៀបយ៉ាងមានរបៀប ទាស់ត្រង់តែ Xaio Zhan ឡើងចង់បាក់ឆ្អឹងខ្នងដោយសារពូកប្រណីតមួយនេះ

"ទម្លាក់ខ្ញុំតិចៗមិនបានទេហ្អេ!?"

ត្រឹមមួយពព្រិចភ្នែក Yibo បានដោះអាវគាត់បាត់ទៅហើយនៅសល់តែមួយល្វែងក្រោមដែលបិទបាំងដោយខោពណ៌ខ្មៅ រាងមាំឡើងមកសង្គ្រប់ពីលើ អ្នកដែលញ័រខ្លួនដូចកូនឆ្មា ចំណែកអ្នកនៅពីក្រោមបានតែលើកដៃដាក់លើដើមទ្រូងទូលាយដើម្បីទប់ប៉ុណ្ណោះ

" ខ្ញុំមិនបានបង្ខំឯងទេលើកនេះ!!វាជាការដោះដូរ!!"

Yi bo ចាប់ដៃស្រលូនដែលទប់ទ្រូងរបស់គាត់មកថើបថ្នមៗ និងញញឹមដូចជាមានក្ដីសុខ តែទោះយ៉ាងណាស្នាមញញឹមមួយនេះវាជះសង្ហាមកខ្លាំងណាស់ជាពិសេសអ្នកដែលនៅពីក្រោមដល់ថ្នាក់ស្ទើរតែឈាមច្រមុះគាំងនិយាយលែងចេញ

Yibo ចាប់ដៃដែលគាត់បានថើបហើយលើកឡើងទៅលើនិងអោនទៅស្រង់រសជាតិ និងក្លិនរាងកាយ ពីបបូរមាត់ដែលតែងតែ sexy សម្រាប់គាត់ និងអណ្ដាតយ៉ាងពិនប្រសព្វ

ការថើបមាត់របស់គាត់លើកនេះវារោលរាលពេកហើយស្ទើរតែធ្វើឲ្យ Xaio Zhan ដកដង្ហើមលេងចេញទៅហើយទើបគាត់រុញអ្នកដែលនៅពីលើចេញសិន ហើយព្យាយាមសម្រួលដង្ហើមឡើងវិញ

"មិនអីទេមែនទេ!?"

សំណួរចម្លែកជាមួយនឹងទឹកមុខពោពេញទៅដោយការបារម្ភមិនចម្លែកចិត្តឆ្កួតហើយyiboចេះខ្វល់ពីគេតាំងពីពេលណា ដោយឃើញ Xaio Zhan សម្លឹងដោយការស្ទាក់ស្ទើគាត់ក៏ងើបចេញពីគ្រែវិញភ្លាម

"មិនអីទេ!!ថ្ងៃនេះខ្ញុំមិនបង្ខំឯងទេ!!"

សម្លេងសោកស្ដាយតែជាមួយនឹងទង្វើរគោរពសិទ្ធិវាមិនមែនជាចារឹកគាត់ទេដែលដោះលែងចំណីនៅក្បែរមាត់ទៅហើយបែបនេះ តែ Xaio Zhan ដូចជាទើបនឹងភ្ញាក់ពីយល់សប្ដិចឹង សុខៗក៏ចាប់ដៃ Yi bo ណែនដូចមិនចង់ឲ្យទៅ តែគាត់មិនបាននិយាយអីមួយម៉ាត់ទេ

"ឯងមិនបាច់បារម្ភរឿងសំបុត្រទេ!!ខ្ញុំឲ្យ Zu រៀបចំហើយ!!ហើយក៏មិនបាច់បង្ខំខ្លួនឯង.....!!"

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Tahanan ng mga kuwento. Tumuklas ngayon