ឈឺទាំងសងខាង

1.1K 90 4
                                    

Xaio Zhan ដើរចូលមកទាំងភាពមិនស្រួលក្នុងចិត្ត ទីបំផុតគាត់ក៏មកឈរកន្លែងនេះម្ដងទៀត ឈរចំពោះមុខប្រុសម្នាក់នោះម្ដងទៀតតែក្នុងនាមជាមិត្តរបស់ Yi Han និងជាភ្ញៀវរបស់គ្រួសារ Wang ប៉ុណ្ណោះ

"Xaio Zhan!! មកនេះមក!!"

Yi Han ចូលទៅចាប់ដៃ Xaio Zhan ឲ្យដើរមកជិតលោកតា ពេលដែល Yi Han ចូលទៅចាប់ដៃ Xaio Zhan ទើបដឹងថាមិនមែនតែខ្សែរកទេសូម្បីតែ នាឡិកាពួកគេក៏ Couple ដែរ

"អ្នកទាំងអស់គ្នា នេះជាមិត្តជិតស្និទ្ធរបស់ខ្ញុំ Xaio Zhan ពួកយើងនៅផ្ទះជាមួយគ្នា និងរៀនសាលាវិទ្យាល័យជាមួយគ្នា"

ម្នាក់ៗភ្ញាក់ផ្អើលយ៉ាងខ្លាំង Xaio Zhan បែរជាមកជាមួយ Yi Han មិនមែនជា Yibo ហើយបែរជានៅផ្ទះជាមួយ Yi Han ទៅវិញ។ Xaio Zhan បុកកែងដៃនឹងពោះYi Han

"ឯងនិយាយច្រើនបែបនេះតាំងពីពេលណា!?"

Yi Han គិតតែពីសើចមិនខ្វល់នឹងសម្ដី Xaio Zhan ទេហើយក៏អូសដៃ Xaio Zhan ចូលក្នុងពិធី។ វាគួរឲ្យធុញទ្រាន់ណាស់ដែលមកចូលរួមជាមួយកូនអ្នកមានអស់នេះ ទើប Xaio Zhan ទៅឈរនៅមាត់អាងទឹកលំហែរអារម្មណ៍សិន

Yi Han ដើរចុះឡើងក៏ឈមមុខនឹង Yibo

"ឈប់សិន!!"

Yi Han ដែរដើរហួសទៅហើយក៏ឈប់បែរមករក Yibo ដែលហាមគាត់អម្បាញ់មិញ

"លោកពូមានការអីមែនទេ!!"

"Xaio Zhan គេនៅជាមួយឯងមែនទេ!??"

"ទាក់ទងនឹងលោកពូទេ!??"

Yibo ចាប់ដៃ Yi Han ណែនមនុស្សដូច Yibo មិននិយាយច្រើនទេតែសួរគឺឆ្លើយតែ Yi Han ក៏កាត់ទៅរកពូរបស់គាត់ដែរបើមិនចង់ឆ្លើយគឺកុំសួរ

"លោកពូជាអ្នកបោះបង់គេដោយខ្លួនឯងខ្ញុំមានសិទ្ធិគ្រប់គ្រាន់បដិសេធសំនួរនេះ!!"

កែវភ្នែក Yi Han សម្លឹងមក Yibo គ្មានភាពជាសាច់ញាតិទេ ក៏មិនដឹងថាគាត់ខឹង Yibo មកពីណាដែរ តែកែវភ្នែកប្រាកដប្រជាមួយគូរនេះធ្វើឲ្យ Yibo ដកដៃចេញ

"ឯងធំហើយ!!"

Yi Han នៅតែមុខមាំ ទោះដឹងថា Yibo កំពុងខឹងក៏ដោយ តែគាត់គិតថាល្មមដល់ពេលដែលគាត់ ការពារអ្នកដទៃហើយ

"ត្រូវហើយ!!!ហើយក៏ធំឡើងក្នុងនាមជាកូនប្រុសដើមទ្រូង5 ហត្ថមិនមែនអាត្មានិយមដូចជាលោកពូទេ!!"

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Where stories live. Discover now